BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វីធីសាស្ត្រទាំង ១០ ដែលអ្នកអាចធ្វើសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក

ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 13:36  BeeTube News

១. ឲ្យតម្លៃខ្លួនអ្នក

value-yourself (1)

ផ្គត់ផ្គង់ខ្លួនអ្នកដោយសេចក្តីសប្បុរស និងការគោរពហើយចៀសវាងពីការរិះគន់ខ្លួនឯង។ បង្កើតពេលវេលាសម្រាប់ចំណូលចិត្តរបស់អ្នក និងគម្រោងដែលអ្នកចូលចិត្ត ឬពង្រីកការយល់ដឹងរបស់អ្នក។ លេងល្បែងផ្គុំពាក្យឆ្លងប្រចាំថ្ងៃ ដាំសួនច្បារ រៀនរាំ រៀនលេងឧបករណ៍ ឬរៀនភាសាផ្សេង។

២. ថែរក្សារាងកាយរបស់អ្នក

joy

ការថែរក្សារាងកាយរបស់អ្នកអាចធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើង។ សូមថែរក្សារាងកាយអ្នកដោយ៖

  • បរិភោគអាហារដែលមានជីវជាតិ

  • ជៀសវាងពីការជក់បារី ឬបារីអេឡិចត្រូនិច

  • បរិភោគទឹកឲ្យបានច្រើន

  • ធ្វើលំហាត់ប្រាណដើម្បីជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍ហើយធ្វើឲ្យអារម្មណ៍ប្រសើរឡើង

  • គេងសម្រាកឲ្យបានគ្រប់គ្រាន់អ្នកស្រាវជ្រាវជឿថា ការគេងមិនគ្រប់គ្រាន់រួមចំណែកដល់អត្រាខ្ពស់នៃការធ្លាក់ទឹកចិត្តចំពោះនិស្សិតមហាវិទ្យាល័យ។

៣. នៅជាមួយមនុស្សល្អ

good-People

មនុស្សដែលមានទំនាក់ទំនងគ្រួសារ ឬសង្គមរឹងមាំជាទូទៅមានសុខភាពល្អជាងអ្នកដែលខ្វះការគាំទ្រ។ រៀបចំផែនការជាមួយសមាជិកគ្រួសារ និងមិត្តភក្តិដែលគាំទ្រអ្នក ឬស្វែងរកសកម្មភាពដែលអ្នកអាចជួបមនុស្សថ្មីៗដូចជាក្លឹប ថ្នាក់រៀន ឬក្រុមផ្សេងៗបន្ថែមទៀត។

៤. ផ្តល់ខ្លួនអ្នក

g-1

ផ្តល់ការស្ម័គ្រ​ចិត្ត​ពេល​វេលា និង​កម្លាំង​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ផ្សេងអ្នក​នឹង​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​អ្នក​ដែល​ខ្វះខាត ហើយ​វា​ជា​វិធី​ដ៏​ល្អ​ដើម្បី​ជួប​មនុស្ស​ថ្មី។ 

៥. រៀនពីរបៀបដោះស្រាយភាពតានតឹង

teenagers-stress

ចូលចិត្ត ឬអត់ភាពតានតឹងគឺជារឿងធម្មតានៃជីវិតរបស់មនុស្សទូទៅ។ អនុវត្តជំនាញទប់ទល់វាឲ្យបានល្អដោយសាកល្បងយុទ្ធសាស្ត្រ១នាទីនៃភាពតានតឹង ហាត់ Tai Chi ធ្វើលំហាត់ប្រាណ ដើរលេងតាមធម្មជាតិ លេងជាមួយសត្វចិញ្ចឹមរបស់អ្នក ឬសាកល្បងសរសេរកំណត់ហេតុដែលជាឧបករណ៏មួយក្នុងការកាត់បន្ថយភាពតានតឹង។ ម្យ៉ាងទៀតកុំភ្លេចញញឹម និងមើលរឿងកំប្លែងឲ្យបានច្រើន។ ការស្រាវជ្រាវបង្ហាញថា ការសើចអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក បន្ធូរការឈឺចាប់ សម្រាករាងកាយ និងកាត់បន្ថយភាពតានតឹង។

៦. ធ្វើឲ្យស្ងប់ស្ងាត់ក្នុងចិត្ត

jetty-1834801_640

ព្យាយាមធ្វើសមាធិ សតិអារម្មណ៍ និងការអធិស្ឋាន។ ការសម្រាកនិងការអធិស្ឋានអាចកែលម្អស្ថានភាពចិត្ត និងទស្សនៈជីវិតរបស់អ្នក។ ជាការពិតការស្រាវជ្រាវបង្ហាញថា ការធ្វើសមាធិអាចជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ និងបង្កើនប្រសិទ្ធភាពនៃការព្យាបាលផ្លូវចិត្ត។

៧. កំណត់គោលដៅជាក់ស្តែង

Set realistic goals

សម្រេចចិត្តនូវអ្វីដែលអ្នកចង់សម្រេចតាមការសិក្សាវិជ្ជាជីវៈ និងផ្ទាល់ខ្លួន ហើយសរសេរជំហានដែលអ្នកត្រូវការដើម្បីសម្រេចគោលដៅរបស់អ្នក។ ត្រូវ​មាន​គោលដៅ​ខ្ពស់និង​ប្រាកដជាក់លាក់ ហើយ​កុំ​ធ្វើ​លើស​កាលវិភាគ។ អ្នក​នឹង​រីករាយ​នឹង​អារម្មណ៍​ដ៏​អស្ចារ្យ​នៃ​ភាពជោគជ័យដែលអ្នក​សម្រេច​បាន រួមទាំងការឲ្យតម្លៃ​ខ្លួន​ឯងនៅ​ពេល​អ្នក​ឈាន​ទៅ​រក​គោលដៅ​របស់​ខ្លួនអ្នកផ្ទាល់។ 

៨. បែកចេញពីភាពឯកោ

Break up the monotony

ទោះបីជាទម្លាប់របស់យើងធ្វើឱ្យយើងកាន់តែមានប្រសិទ្ធភាព និងបង្កើនអារម្មណ៍សុវត្ថិភាពយើងក៏ដោយការផ្លាស់ប្តូរបន្តិចបន្តួចអាចបង្កើតកាលវិភាគដ៏ធុញទ្រាន់មួយ។ ផ្លាស់ប្តូរផ្លូវរត់របស់អ្នករៀបចំផែនការធ្វើដំណើរតាមផ្លូវ ដើរលេងក្នុងឧទ្យានផ្សេងៗ ព្យួររូបភាពថ្មីៗ ឬសាកល្បងភោជនីយដ្ឋានថ្មីៗ។

៩. ចៀសវាងពីការទទួលទានគ្រឿងស្រវឹង និង សារធាតុញៀនផ្សេងៗ

Avoid alcohol and other drugs

រក្សា​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឲ្យបាន​តិច​បំផុត និង​ចៀសវាង​គ្រឿងញៀន​ផ្សេង​ទៀត។ ពេលខ្លះមនុស្សប្រើគ្រឿងស្រវឹង និងថ្នាំដទៃទៀតដើម្បី "លេបថ្នាំដោយខ្លួនឯង" ប៉ុន្តែតាមពិត ស្រា និងថ្នាំដទៃទៀតគ្រាន់តែធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ 

១០. ស្វែងរកជំនួយនៅពេលដែលអ្នកត្រូវការ

Get help when you need it

ស្វែងរកជំនួយគឺជាសញ្ញានៃភាពរឹងមាំមិនមែនភាពទន់ខ្សោយនោះទេ ហើយអ្នកត្រូវចាំថាការព្យាបាលមានសារៈសំខាន់និងមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក។ អ្នកដែលទទួលបានការថែទាំត្រឹមត្រូវអាចជាសះស្បើយពីជំងឺផ្លូវចិត្តនិងការញៀន ហើយអាចដឹកនាំជីវិតដែលពោរពេញដោយភាពរុងរឿង។ 

 


ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 13:36  BeeTube News