ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានគាំទ្រយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយអ៊ុយក្រែនសាងសង់កងនាវាចរគ្មានមនុស្សបើកចំនួន១០០គ្រឿងដើម្បីការពារទីក្រុងនានាក្នុងប្រឆាំងនឹងមីស៊ីលរុស្ស៊ីដែលត្រូវបានបាញ់ចេញពីនាវាចម្បាំងនៅលើសមុទ្រខ្មៅ ហើយយន្តហោះនីមួយៗមានតម្លៃ១០លាន Hryvias ដែលមានតម្លៃប្រហែល២៧៤ ០០០ដុល្លារក្នុង១គ្រឿង។ គេហទំព័ររៃអង្គាសប្រាក់បាននិយាយថា ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមរុស្ស៊ីបានបាញ់មីស៊ីលជាង ៤ ៥០០គ្រាប់ចូលទៅក្នុងប្រទេសអ៊ុយក្រែនហើយរាល់ការវាយប្រហារលើកទី៥គឺចេញពីសមុទ្រ។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានសរសេរផ្ញើសារនៅលើប្រព័ន្ធ Telegram កាលពីថ្ងៃសុក្រថា "គាត់ត្រូវតែការពារដែនទឹកនៃសមុទ្រ និងទីក្រុងសន្តិភាពអ៊ុយក្រែនពីគ្រាប់មីស៊ីលរបស់រុស្ស៊ីដែលបាញ់ចេញពីនាវា" ។ លោកបានបញ្ជាក់ថែមទៀតថា យន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកក៏នឹងជួយបិទច្រករបៀងសម្រាប់កប៉ាល់ស៊ីវិលដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិសម្រាប់ពិភពលោកផងដែរ ។ គួរឲ្យកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន រុស្ស៊ីបានធ្វើការវាយប្រហារដោយកាបាញ់គ្រាប់មីស៊ីលពីកប៉ាល់នៅសមុទ្រខ្មៅ និងពីឧបទ្វីបគ្រីមៀជាឧបទ្វីបរបស់រុស្ស៊ីដែលបានឈ្លានពានយកពីអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ ហើយក៏ជាជម្រករបស់កងនាវាចរសមុទ្រខ្មៅរបស់កងទ័ពជើងទឹករុស្ស៊ី។
ក្រៅពីនេះ រុស្ស៊ីក៏បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើករួមទាំងម៉ូដែល "Kamikaze" ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារទីក្រុង Kyiv និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេសអ៊ុយក្រែន។ រុស្ស៊ីបានចាប់ផ្តើមបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែនភ្លាមៗបន្ទាប់ពីការលុកលុយខែកុម្ភៈ រួមទាំងទប់ស្កាត់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ កំពង់ផែអ៊ុយក្រែនចំនួនបីត្រូវបានបើកឲ្យដំណើរការម្តងទៅនៅក្រោមកិច្ចព្រមព្រៀងជាមួយរុស្ស៊ីកាលពីខែកក្កដាដោយអង្គការសហប្រជាជាតិ និងតួកគី ដើម្បីជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។ ក្រោយមក រុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ បន្ទាប់ពីខ្លួនបាននិយាយ អ៊ុយក្រែនបានធ្វើការវាយប្រហារលើកងនាវាចរ និងនាវានៅលើសមុទ្រខ្មៅចំនួន ៣ពីកម្លាំងរួមបញ្ចូលគ្នានៃយន្តហោះគ្មានមនុស្សបើក និងកងទ័ពជើងទឹកកាលពីចុងខែមុន ។
លោកប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានសរសេរអំពីយុទ្ធនាការរៃអង្គាសប្រាក់ដោយយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកថា លោកប្រាកដថាមនុស្សរាប់លាននាក់នឹងគាំទ្រនៃការការពាររបស់អ៊ុយក្រែននៅលើតំបន់ដ៏សំខាន់មួយនេះពីព្រោះមនុស្សគ្រប់គ្នាបានឃើញរួចមកហើយពីរបៀបដំណើរការរបស់វា។ យ៉ាងណាមិញ អ៊ុយក្រែនមិនបានបញ្ជាក់ ឬបដិសេធថា ខ្លួននៅពីក្រោយការវាយប្រហារតាមអាកាស និងសមុទ្រលើកងនាវារុស្ស៊ី កាលពីខែតុលា ដែលសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើគេហទំព័រ United24 បាននិយាយថា នេះគឺជាការវាយប្រហារលើកដំបូងនៅក្នុងជម្លោះរយៈពេលជាច្រើនខែដែលធ្វើឡើងដោយឧបករណ៍គ្មានមនុស្សបើក។ សេចក្តីថ្លែងការណ៍នៅលើ United24 បាននិយាយថា "ការវាយប្រហារនេះធ្វើឲ្យប្រទេសរុស្ស៊ីបានបាត់បង់អត្ថប្រយោជន៍ជាច្រើននៅលើដែនសមុទ្រដែលមិនអាចប្រកែកបាន" ។