BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា នឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាបបង្កឱ្យមានភ្លៀងធ្លាក់

ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 09:30  លាង ឡា

2022-11-15 09.27.29 (1)

ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយសារទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្ហូរដែលរុញចូលមកពីសមុទ្រទឹកខាងត្បូង និងក្រងសម្ពាធខ្ពស់ពីភាគខាងជើង(ចិន)ក្នុងកម្រិតខ្សោយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ឥទ្ធិពលនេះនឹងកើតឡើងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែវិច្ឆិកា ហើយធ្វើឲ្យតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥អង្សាសេខណៈរាជធានី ខេត្ត ស្ថិត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្ហូរលាយឡំទៅដោយផ្លូវ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើ ក៏នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមផងដែរ។

ក្រសួងបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេសីតុណ្ហភាពអតិបរមាមានពី៣៤-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ ជាមួយគ្នានេះនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២.៣៤អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរដោយលាយឡំទៅដោយផ្គរ រន្ទះ៕

2022-11-15 09.27.24

2022-11-15 09.27.34


 


ថ្ងៃអង្គារ, 15 ខែវិច្ឆិកា 2022 09:30  លាង ឡា