BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីជំងឺធ្លាក់ទឹកចិត្តអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរាងកាយរបស់អ្នក?

ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 14:44  BeeTube News

ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់មនុស្ស ២៦៤ លាននាក់នៅទូទាំងពិភពលោក។ ជំងឺនេះផ្លាស់ប្តូរមិនត្រឹមតែផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងរាងកាយទៀតផង វាប៉ះពាល់ដល់សុខភាពរាងកាយ និងអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរផ្សេងៗជាច្រើនទៀតដែលអ្នកមិនធ្លាប់ដឹងពីមុនមក។

១ មុខងារតម្រងនោមចុះខ្សោយ

43798654d0b9d4c1269ae43700

ជំងឺធ្លាក់ទឹកចិត្តប៉ះពាល់អ្នកដែលមានជំងឺតម្រងនោំរាំរ៉ៃ និងអ្នកដែលមានសុខភាពល្អតម្រងនោម។ លើសពីនេះ វាក៏បង្កើនល្បឿននៃការវិវត្តនៃជំងឺផងដែរ។ ហេតុផលមួយក្នុងចំណោមហេតុផលដែលអាចកើតមា នអាចជាការកើនឡើងនៃប្រូតេអ៊ីនរលាកដែលបង្កឱ្យមានដំណើរការអូតូអ៊ុយមីន។

២ ជំងឺទឹកនោមផ្អែម

ការធ្លាក់ទឹកចិត្តបង្កើនកម្រិតនៃអរម៉ូនស្ត្រេស ដែលអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងភាពធន់នៃអាំងស៊ុយលីន។ ហេតុនេះអ្នកដែលមានជំងឺទឹកនោមផ្អែមទំនងជាទទួលរងពីជំងឺធ្លាក់ទឹកចិត្ត។

៣ ហានិភ័យនៃជំងឺគាំងបេះដូង

ef

អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​ជួប​ប្រទះ​នឹង​ជំងឺ​លើស​ឈាម និង​អត្រា​បេះដូង​កើនឡើងដែលអាចនាំឱ្យមានជំងឺបេះដូង។ បន្ថែមពីនេះ អ័រម៉ូនស្ត្រេសក៏អាចជះឥទ្ធិពលអវិជ្ជមានដល់បេះដូងផងដែរ។

៤ ឈឺខ្នង

ការឈឺខ្នងមិនតែងតែជាប់ទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្តនោះទេ។ ឥរិយាបថមិនល្អ និងសាច់ដុំខ្សោយ ក៏ជាហេតុផលទូទៅសម្រាប់បញ្ហានេះផងដែរ។ ប៉ុន្តែ ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​បណ្តាល​ឱ្យ​មាន​ការឈឺចាប់​រ៉ាំរ៉ៃ​នៅខ្នង ដែលវាអាចកើតឡើងដោយសារតែការរលាកដែលជាការឆ្លើយតបរបស់រាងកាយទៅនឹងជំងឺធ្លាក់ទឹកចិត្ត។

៥ បញ្ហានៃការចងចាំនិងឈឺក្បាល

c1c6eb5bb8a890bdb5fee321b5

ជំងឺធ្លាក់ទឹកចិត្តអាចបណ្តាលឱ្យបាត់បង់ការចងចាំរយៈពេលខ្លី។ ជំងឺបាក់ទឹកចិត្តធ្វើឲ្យ​មនុស្ស​ភ្លេច​ច្រើន និង​រារាំង​សមត្ថភាព​ក្នុង​ការ​ប្រមូល​អារម្មណ៍។ លើសពីនេះវាក៏អាចនាំមកនូវការឈឺក្បាលរ៉ាំរ៉ៃដែលត្រូវបានគេហៅថា "ភាពតានតឹងនៃការឈឺក្បាល" ។ 

៦ ជំងឺរលាកសន្លាក់

4d48e6520a92d24d3cb2e8e7e8

ការធ្លាក់ទឹកចិត្តអាចបង្កឲ្យមានរលាកសន្លាក់ហើយវាមានឥទ្ធិពលធ្វើឱ្យលទ្ធផលនៃជំងឺរលាកសន្លាក់កាន់តែអាក្រក់ទៅៗ។

 


ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 14:44  BeeTube News