BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្លាប់និងរបួសចំនួន១២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៣ ខែវិច្ឆិកា

ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 10:52  លាង ឡា

2022-11-14 10.48.49 (1)

ភ្នំពេញ៖ មនុស្សសរុបចំនួន១២នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែវិច្ឆិកាបានបណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ចំនួន៤នាក់ និងរបួស្រាលចំនួន៤នាក់។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក។ សូមរម្លឹកថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់ដោយសារជិះម៉ូតូមានចំនួនប្រមាណ៨០ភាគរយក្នុងនោះ៧០ភាគរយមិនបានពាក់មួកសុវត្ថិភាពហើយភាគច្រើននៃអ្នកស្លាប់ជាអ្នកបើកបរម៉ូតូ៕

2022-11-14 10.48.56


 


ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 10:52  លាង ឡា