BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជានិងអង្គការសហប្រជាជាតិប្តេជ្ញាចិត្តពង្រីកកិច្ចសហប្រតិបត្តិការ

ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 09:14  លាង ឡា

2022-11-14 09.11.06

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងការជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗនៅក្នុងជំនួបទ្វេភាគីនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងអង្គការសហប្រជាជាតិ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ។

2022-11-14 09.10.53

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងដែរថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងអំពីគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិប្រកបដោយជោគជ័យចំនួន៣រួមមាន៖ សាលាក្តីខ្មែរក្រហមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) និងជំនួបប្រចាំឆ្នាំរវាង សម្ដេច តេជោនាយករដ្ឋមន្ត្រី ជាមួយគ្រប់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដោយសង្កត់ធ្ងន់ពីការចាប់ផ្តើមឡើងវិញនូវជំនួបនេះនាពេលឆាប់ៗខាងមុខបន្ទាប់ពីការអាក់ខានដោយសារការរាតត្បាតកូវីដ-១៩។

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់លើជំហររបស់កម្ពុជាប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគាំទ្រចំពោះការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

2022-11-14 09.10.59


 


ថ្ងៃចន្ទ, 14 ខែវិច្ឆិកា 2022 09:14  លាង ឡា