មនុស្សមួយចំនួនមិនសង្ស័យថាពួកគេកំពុងធ្វើបាបកូនរបស់ពួកគេទេ
ការរំលោភបំពានលើរាយកាយអាចមានច្រើនទម្រង់។ ទម្រង់នៃការដាក់ទណ្ឌកម្មជាក់ស្តែងបំផុតគឺការវាយកូនដោយដៃឬវត្ថុអ្វីមួយដូចជា ខ្សែក្រវ៉ាត់ ឬរំពាត់ជាដើម។ ប៉ុន្តែនេះមិនមែនជាទម្រង់តែមួយនោះទេ។ ការរំលោភបំពានរាងកាយមានច្រើនទៀតដូចជា អង្រួញកុមារ ទាញពួកគេដោយកាបោចសក់ ទះត្រចៀកឬបង្ខិតបង្ខំឲ្យកុមារទៅទីកន្លែងណាដែលគេមិនចង់ទៅ។ សកម្មភាពបង្ខំដូចជាលាងមាត់ លាងដៃ ឬការបង្ខំឱ្យចំណីពួកគេនូវអ្វីដែលពួកគេបដិសេធមិនចង់បរិភោគ គឺជាសកម្មភាពមិនជាក់ស្តែងផ្សេងទៀតនៃការរំលោភបំពានលើរាងកាយដែលមនុស្សជាច្រើនមិននឹកស្មានដល់។ ដោយឡែកការរំលោភបំពានមិនត្រឹមតែមានលើរាងកាយទេ វាក៏មានការរំលោភបំពានមិនលើរាងកាយដែរ ហើយវាមានទម្រង់ដូចជា ការគំរាមកំហែង ការបន្ទាបខ្លួន ការមើលងាយ ការបំភ័យកុមារ និងការស្រែក។ ទោះបីជាវាអាចមិនបន្សល់ទុកនូវដាននៅខាងក្រៅក៏ដោយ ការបំពានពាក្យសំដីមិនមានន័យថាវាមានគ្រោះថ្នាក់តិចសម្រាប់ក្មេងនោះទេ។ ការសិក្សាបានរកឃើញថា កុមារដែលត្រូវបានបំពានដោយពាក្យសំដីមុនឬក្រោមអាយុ ១៣ ឆ្នាំ ទំនងជាមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តនៅពេលក្រោយ។ សូម្បីតែទំនាក់ទំនងដ៏កក់ក្តៅជាទូទៅរវាងកុមារ និងឪពុកម្តាយក៏មិនអាចទប់ស្កាត់ផលប៉ះពាល់ទាំងនេះបានដែរ។
ការដាក់ទណ្ឌកម្មលើរាងកាយគឺជាទម្រង់នៃអំពើហិង្សាទូទៅបំផុត
ការដាក់ទណ្ឌកម្មលើរាងកាយគឺជាការរំលោភសិទ្ធិមនុស្សជាមូលដ្ឋានរបស់កុមារ។ ប៉ុន្តែក្រៅពីនេះ វាបង្កគ្រោះថ្នាក់ផ្ទាល់ដល់ពួកគេ ដោយបង្កើនហានិភ័យនៃរបួសផងដែរ។ សូម្បីតែទម្រង់ "ស្រាល" នៃការដាក់ទណ្ឌកម្មលើរាងកាយក៏មានហានិភ័យធំនៃការកើនឡើង ពីព្រោះពេលខ្លះឪពុកម្តាយខឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ គេបានរកឃើញថា កុមារដែលត្រូវបានគេរំលោភបំពានមានទំនោរទៅជាមានភាពឆេវឆាវនៅពេលក្រោយក្នុងជីវិត។ ការដាក់ទណ្ឌកម្មលើរាងកាយកុមារនាំឱ្យមានផលវិបាកដូចគ្នា សូម្បីតែទម្រង់នៃការបំពានរាងកាយកាន់តែធ្ងន់ធ្ងរក៏ដោយ។ យោងតាមការសិក្សា ការវាយគឺជាទម្រង់ធម្មតាបំផុតនៃការដាក់ទណ្ឌកម្មលើរាងកាយ ហើយកុមារចំនួណ ៥៤% បានជួបប្រទះ។
ក្រៅពីការរបួសរាងកាយ វាក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារដែរ
ផលប៉ះពាល់នេះនឹងនៅជាមួយកុមាររហូតដល់ពួកគេធំពេញវ័យ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើរាងកាយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពផ្លូវចិត្ត បណ្តាលឱ្យមានការថប់បារម្ភ ធ្លាក់ទឹកចិត្ត ការគោរពខ្លួនឯងទាប អស្ថិរភាពអារម្មណ៍ និងបញ្ហាអាកប្បកិរិយាផ្សេងៗ។ ការសិក្សាមួយក្នុងចំណោមការសិក្សាទាំងនេះបានបង្ហាញថានេះជាការពិត មនុស្សដែលបានទទួលរងនូវការដាក់ទណ្ឌកម្មខាងរាងកាយខ្ពស់ជាមធ្យម ទទួលបានពិន្ទុមិនល្អលើការវាយតម្លៃសុខភាពផ្លូវចិត្តរួមទាំងការធ្វើតេស្តជំងឺធ្លាក់ទឹកចិត្ត។
តើអ្នកធ្លាប់ត្រូវទណ្ឌកម្មលើរាងកាយពីមុនដែរឬទេ ហើយអ្នកគិតវាជះឥទ្ធិពលបែបណាសម្រាប់អ្នក?