ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កន្លងទៅនេះកម្ពុជាទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៣៣,៦៧៧នាក់។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្នុងឱកាសថ្ងៃឈប់សម្រាកទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។
របាយការណ៍បានឱ្យដឹងបន្តថា ស្ថិតិនៅថ្ងៃទី១ទទួលបានភ្ញៀវសរុប ៧៥៦,១៩០នាក់,ថ្ងៃទី២ទទួលបានភ្ញៀវសរុប១,០៦៦,១១៣នាក់ និងថ្ងៃទី៣ទទួលបានភ្ញៀវសរុប៧៥៦,៥៣៥នាក់ ខណៈគោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមាន៖ខេត្តកំពត៥៨៨,៥០៦នាក់, ខេត្តព្រះសីហនុ៤៩៤,៩១៩នាក់, ខេត្តសៀមរាប ៣០៩,៥០៣នាក់, ខេត្តត្បូងឃ្មុំ២៣៣,៩៩៥នាក់, ខេត្តកំពង់ស្ពឺ២៣៣,១៥៧នាក់, រាជធានីភ្នំពេញ១៦៦,០៨៦នាក់, ខេត្តបាត់ដំបង៩៨,៦៥៥នាក់ និងខេត្តកែប ចំនួន៩១,៣០៤នាក់។ តួលេខខាងលើនេះត្រូវបានក្រសួងទេសចរណ៍អះអាងថា មានការកើនឡើង១៨៣.៣៤%បើធៀបនឹងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១កន្លងទៅ៕