BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍សំខាន់ៗនៃការធ្លាក់ចុះយន្តហោះរុស្ស៊ីក្នុងខែតុលាឆ្នាំ២០២២នេះ!

ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 16:37  BeeTube News

ក្នុងអត្ថបទនេះ យើងនឹងដឹងថាតើមានព្រឹត្តិការណ៍អ្វីខ្លះនៃការធ្លាក់យន្តហោះនិងប្រភេទយន្តហោះរបស់រុស្ស៊ី។បើយោងតាមប្រភពរបស់ My Global issues យន្តហោះ​យោធា​ជាង​១០ គ្រឿង​ផ្សេង​គ្នា​បាន​ធ្លាក់​ក្នុង​ប្រទេស​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយការធ្លាក់យន្តហោះយោធានៅរុស្ស៊ីពិតជាចាប់ផ្តើមកើតឡើងក្នុងទ្រង់ទ្រាយធំ។

1AE24144-7BC7-4DB6-9EAF-C50136961CD1


 

កាលពីថ្ងៃទី ១ និងថ្ងៃទី ៩ ខែតុលា យន្តហោះ ចម្បាំងSu-25 និងSu-34បានធ្លាក់ចុះ នៅតំបន់ Rostovក្នុងប្រទេសរុស្ស៊ីហើយក្នុងមួយក្នុងចំណោមនោះបង្កឲ្យអ្នកបើកយន្តហោះស្លាប់ផងដែរ។លើសពីនេះ យន្តហោះ​ចំនួន ២ ​គ្រឿង​ទៀត​ក៏បាន​ធ្លាក់​នៅ​គ្រីមេ។ 

7CA9E6F5-2DFF-4A83-BFD6-83DC55F49002

មិនបានប៉ុន្មានផងនៅថ្ងៃទី១៧យន្តហោះយោធាSu-34បានធ្លាក់ចូលក្នុងអគារខ្ពស់មួយនៅទីក្រុង Yeysk របស់រុស្ស៊ី។ ដែលបង្កឲ្យមានមនុស្សស្លាប់និងរងគ្រោះជាច្រើនអ្នក ដែលក្នុងនោះមានមនុស្សស្លាប់ចំនួន ១៥នាក់ដែលជាជនស៊ីវិល និងអ្នករងរបួសចំនួន ២៥នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ 

E77D0E9D-B43B-4ABA-B234-F52628073330

ក្រោយការធ្លាក់យន្តហោះ Su-34ចំនួន ៥ថ្ងៃ ត្រូវនឹងថ្ងៃទី២៣ យន្តហោំចម្បាំង Su-30រប់សរុស្ស៊ីត្រូវបានធ្លាក់ចូលក្នុងផ្ទះឯកជនមួយដែលមានទីតាំងនៅទីក្រុង Iruktsk។ការធ្លាក់យន្តហោះ Su-30 នេះបង្កឲ្យមានអ្នកបើកយន្តហោះរបស់រុស្ស៊ីស្លាប់ចំនួន ២ នាក់។ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថាអ្នក​បើក​យន្តហោះ​កំពុង​ធ្វើ​ការ​សាកល្បង​ការ​ហោះហើរ​បន្ទាប់​ពីមានការ​ជួសជុល​យន្តហោះនេះរួច​។​​ការធ្លាក់យន្តហោះទាំងអស់នេះមានមូលហេតុដូចគ្នាគឺបណ្តាលមកពីការបរាជ័យនៃផ្នែកបច្ចេកទេសរបស់យន្តហោះ។

D485B335-C594-4B17-A6CA-7E3C7B324C0F


 

គួរឲ្យកត់សម្គាល់ថា ការធ្លាក់ចុះយន្តហោះជាច្រើននេះគឺជាសោកនាដកម្មយ៉ាងធំរបស់ប្រទេសរុស្ស៊ីពីព្រោះវាបង្កឲ្យមានការបាត់បង់និងខូចខាត់ជាច្រើនរួមមានការបាក់បង់យន្តហោះជាច្រើនគ្រឿង ការខូចខាត់ទីកន្លែងមួយចំនួននៅក្នុងតំបន់ និងមានមនុស្សស្លាប់ជាច្រើននាក់ ក្នុងនោះក៏មានអ្នកបើកយន្តហោះដ៏ឆ្នើមរបស់ប្រទេសរុស្ស៊ីផងដែរ។ 

 


ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 16:37  BeeTube News