នៅថ្ងៃទី ១៧ ខែតុលា យន្តហោះយោធា Su-34 របស់រុស្ស៊ីត្រូវបានធ្លាក់នៅទីក្រុង Yeysk ដោយសារតែបញ្ហាបច្ចេកទេសបើទោះបីមានបំពាក់នូវសាំងគ្រប់គ្រាន់និងគ្រឿងសញ្វាវុធគ្រប់គ្រាន់។ភ្លាមៗនោះវាក៏បានធ្លាក់ចូលទៅក្នុងអគារខ្ពស់មួយបណ្តាលឲ្យជនស៊ីវិល ១៥ នាក់បានស្លាប់ និង ២៥ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីហេតុការនេះបានកើតឡើងបានបង្កនូវអគ្គីភ័យដ៏ធំ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយនោះទេ ដែលកាលពីថ្ងៃទី២៣ ខែតុលា យន្តហោះចម្បាំង Su-30 ក៏ត្រូវបានធ្លាក់ចូលទៅក្នុងផ្ទះប្រជាជននៅទីក្រុង Irkutsk អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាអ្នកបើកយន្តហោះកំពុងធ្វើការសាកល្បងការហោះហើរបន្ទាប់ពីមានការជួសជុលរួច។ដោយសារមានបញ្ហានៅក្នុងរបាំងអុកស៊ីសែនបណ្តាលឲ្យអ្នកបើកយន្តហោះបានស្លាប់នៅទីនោះក្នុងកាប៊ីនយន្តហោះ ហើយគ្មានអ្នកណាម្នាក់ស្លាប់ទេ ក្រៅពីអ្នកបើកយន្តហោះពីរនាក់នោះ។គួរបញ្ជាក់ថាយន្តហោះយោធាជាង១០គ្រឿងបន្តបន្ទាប់ទៀតបានធ្លាក់ក្នុងប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ ។ យោងតាម My Global Issue បានថ្លែងថានេះគឺជារឿងចម្លែកមួយ!ថាតើជនជាតិរុស្ស៊ីពិតជាអស់យន្តហោះដែលអាចប្រើប្រាស់បានមែនឬទេ? បើតាមការប៉ាន់ស្មានរបស់ភ្នាក់ជិតដិតនៅលើរឿងនេះ រុស្ស៊ីមានយន្តហោះចម្បាំងប្រហែល១៦០០គ្រឿងត្រៀមសម្រាប់ប្រយុទ្ធ។ បើទោះបីជាយើងសន្មត់ថាអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីចំនួន២៧៥គ្រឿងយោងតាមទិន្នន័យផ្លូវការរុស្ស៊ីគួរតែមានយន្តហោះត្រៀមប្រយុទ្ធចំនួន១៣០០គ្រឿងបន្ថែមទៀតដែរ។ចុះមូលហេតុអ្វីបានជាជនជាតិរុស្ស៊ីបើកយន្តហោះខុសបច្ចេកទេសបណ្តាលឲ្យធ្លាក់បែបនេះ?យោងតាម My Global Issue បានថ្លែងថា ការធ្លាក់យន្តហោះរបស់រុស្ស៊ីបណ្តាលមកពីកត្តាធំៗ ២ យ៉ាងនោះគឺការកង្វះខាតនូវយន្តហោះថ្មីៗនិងសម្បូរទៅដោយយន្តហោះជួសជុល៖
ប្រធានាធិបតីពូទីន ចង់បានជ័យជម្នះយ៉ាងឆាប់រហ័សលើអ៊ុយក្រែន ដោយលោកបានបោះទ័ពរុស្ស៊ីដ៏ល្អបំផុតចូលក្នុងការប្រយុទ្ធ។ជនជាតិរុស្សីចង់ដណ្តើមយកឧត្តមភាពដែនអាកាសរបស់អ៊ុយក្រែន ប៉ុន្តែរុស្ស៊ីធ្វើមិនបានសម្រេចឡើយ។ អ៊ុយក្រែនបានបំបែកប្រព័ន្ធការពារដែនអាកាសយ៉ាងប៉ិនប្រសប់របស់ខ្លួនដែលធ្វើឲ្យរុស្ស៊ីពិបាកក្នុងការស្វែងរកហើយបណ្តាលឲ្យបាត់បង់យន្តហោះចម្បាំងដ៏ល្អបំផុតរបស់ខ្លួនក្នុងថ្ងៃដំបូងនៃប្រតិបត្តិការយោធា។យន្តហោះចម្បាំងដែលនៅសេសសល់ក្នុងប្រទេសរុស្ស៊ីគឺស្ថិតក្នុងស្ថានភាពមិនល្អហើយត្រូវការការជួសជុលដោយផ្នែកនិងភាគច្រើនជាយន្តហោះចាស់ៗដែលផលិតក្នុងសម័យសូវៀតដែលមិនត្រូវបានរក្សាទុកឱ្យបានត្រឹមត្រូវទេអស់រយៈពេលជាង៣០ឆ្នាំ ។ My Global Issueបានរកឃើញថា នៅចន្លោះឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២០ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានទទួលយន្តហោះចម្បាំងថ្មីប្រហែល ៤០០ គ្រឿង ប៉ុន្តែរុស្ស៊ីបានបាត់បង់ជិត ៣០០ គ្រឿងក្នុងអរិភាពនៅអ៊ុយក្រែន និងស៊ីរី។ យន្តហោះចម្បាំង១០០គ្រឿងទៀតត្រូវល្បាតក្នុងទឹកដីដ៏ធំរបស់រុស្ស៊ីមានន័យថារុស្ស៊ីលែងមានយន្តហោះចម្បាំងថ្មីទៀត ដែលអាចប្រើបាននៅអ៊ុយក្រែន។
បញ្ហាមួយទៀតដែលរុស្ស៊ីកំពុងប្រឈមនាពេលបច្ចុប្បន្នគឺកង្វះខាតអ្នកបើកយន្តហោះយោធាដែលមានបទពិសោធន៍ច្បាស់លាស់។ រុស្ស៊ីបានបាត់បង់ជាងពាក់កណ្តាលនៃអ្នកបើករថភ្លើងរបស់ខ្លួនរួចហើយដែលមានបទពិសោធច្រើនឆ្នាំ។វាមិនអាចទៅរួចទេក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះក្នុងរយៈពេលពីរបីខែពីព្រោះការបណ្តុះបណ្តាលអ្នកបើកយន្តហោះត្រូវចំណាយពេលពីរឆ្នាំឬច្រើនជាងនេះ។ រុស្ស៊ីបានបាត់បង់អ្នកបើកយន្តហោះដ៏ឆ្នើមរបស់ខ្លួនជាច្រើនដោយសារតែនៅពេលដែលអ៊ុយក្រែនបាញ់ទម្លាក់យន្តហោះចម្បាំងរុស្សីនោះ អ្នកបើកយន្តហោះស្លាប់ ឬត្រូវបានចាប់ដោយជនជាតិអ៊ុយក្រែន។ ដើម្បីដោះស្រាយបញ្ហានេះ រុស្ស៊ីបានកោះហៅអញ្ជើញអ្នកបើកបរចាស់ៗត្រលប់មកវិញបើទោះបីជាពួកគាត់បានចូលនិវត្តន៍យូរមកហើយ។ ប៉ុន្តែអ្នកបើកយន្តដែលបានត្រលប់នោះក៏បរាជ័យជាញឹកញាប់ដែរ ព្រោះពួកគាត់បានបាត់បង់ជំនាញរបជាច្រើនឆ្នាំមកហើយ។ កត្តាទាំងនេះបង្ហាញថាឧស្សាហកម្មអាកាសចរណ៍យោធារុស្ស៊ីជិតដល់ការដួលរលំ។