BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទេសចរវៀតណាមនៅកម្ពុជារយៈពេល៩ខែឈរលំដាប់លេខរៀងទី២ដែលមានជាង២៨ម៉ឺននាក់កើនឡើងជាង៣ដង

ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 10:57  មានជ័យ

2022-11-10 10.49.14

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង២៨ម៉ឺននាក់កើនឡើងជាង៣ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២ ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញក្នុងដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជា។

2022-11-10 10.49.19

សម្តេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា ប្រទេសកម្ពុជានិងវៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅអាស៊ីនៅក្នុងសន្ទស្សន៍ស្ដារឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩របស់កាសែតជប៉ុន នីកកេ (NIKKEI) ដែលបានធ្វើការវាយតម្លៃ និងចាត់ថ្នាក់ប្រទេសជាច្រើនលើសកលលោកអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង និងការស្ដារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញជាដើម។ ការវាយតម្លៃនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រទេសកម្ពុជា និងវៀតណាមក្នុងការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចបានលឿនជាងគេក្រោយវិបត្តិនៃជំងឺកូវីដ-១៩រហូតឈានទៅបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ និងធុរជនបរទេសមុនប្រទេសជាច្រើនដទៃទៀតដោយបានលុបបំបាត់នូវការអនុវត្តវិធានការរឹតត្បិតមួយចំនួន។

2022-11-10 10.50.04

សម្តេចបញ្ជាក់ថា បើក្រឡេកមើលតួលេខទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជាគិតចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ២០២២ទេសចរវៀតណាមឈរនៅលំដាប់លេខ រៀងទី២ ដែលមានចំនួនសរុបជាង២៨ម៉ឺននាក់កើនឡើងជាង៣ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។ ទន្ទឹមនឹងនេះចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីររំពឹងថា នឹងមានកំណើនបន្ថែមទៀតតាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយព្រមទាំងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។ ជាមួយគ្នានេះដើម្បីត្រៀមខ្លួនទទួលយកលំហូរទេសចរបរទេសកាន់តែច្រើនរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ៕ 

2022-11-10 10.49.38

2022-11-10 10.49.44

2022-11-10 10.49.49

2022-11-10 10.49.29

2022-11-10 10.49.23

2022-11-10 10.49.09

2022-11-10 10.49.34

2022-11-10 10.49.54

2022-11-10 10.50.10

2022-11-10 10.50.22

2022-11-10 10.50.27

2022-11-10 10.50.32

2022-11-10 10.50.14


 


ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 10:57  មានជ័យ