BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ

ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 10:19  លាង ឡា

2022-11-10 10.09.29 (1)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្ដូរវេនបានមានប្រសាសន៍ថា សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកខណៈអាស៊ានប្តូរវេនឆ្នាំ២០២២ក៏បានកំណត់បន្ថែមនូវគោលដៅយុទ្ធសាស្ត្រចំនួន៤។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះសម្ដេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្ដូរវេនបានមានប្រសាសន៍ថា តាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣(AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា៣,១%ក្នុងឆ្នាំ២០២១ជាមួយនឹងការរំពឹងទុកនូវកំណើនក្នុងអត្រា៥,៣%និង៤.៩%ក្នុងឆ្នាំ២០២២និង២០២៣រៀងគ្នា។

2022-11-10 10.09.34

សម្ដេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ដែរថា អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្តក្នុងការដាក់ចេញវិធានគោលនយោបាយ និងគំនិតផ្តួចផ្តើមនានាដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច, និងជាពិសេស បានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន” (ACRF)សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងដែរថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ក៏បានកំណត់បន្ថែមនូវ "គោលដៅយុទ្ធសាស្ត្រចំនួន៤" នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានរួមមាន៖ (១).ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; (២).ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន; (៣).ការជំរុញសមាហរណកម្មបរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន; និង(៤).អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និង ការអភិវឌ្ឍសំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ផងដែរ៕

2022-11-10 10.09.14

2022-11-10 10.09.42


 


ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 10:19  លាង ឡា