BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ

ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 09:42  លាង ឡា

2022-11-10 09.38.23

ភ្នំពេញ៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅទីក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានធ្វើពិធីចុះហត្ថលេខា រវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)នាថ្ងៃព្រឹកទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងពិធីចុះហត្ថលេខាថា គម្រោងនេះនឹងប្រើប្រាស់ថវិកាចំនួនជាង១៦០០លានដុល្លារ នឹងរំពឹងថាអាចបើកការដ្ធាននៅ២០២៣ហើយនឹងបញ្ចប់នៅកំឡុងឆ្នាំ២០២៧ខណៈគម្រោងនេះ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ចូនឱ្យមានតម្លៃកាន់តែប្រសើរ។

2022-11-10 09.38.13

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត(Phnom Penh-Bavet Expressway)ជាខ្សែផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល១៣៨គីឡូម៉ែត្រហើយត្រូវសាងសង់ជា៤គន្លង និងមានតួផ្លូវមានទទឹង២៥,៥ម៉ែត្រ។ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងដែរថា ខ្សែផ្លូវនេះនឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិតព្រំដែនកម្ពុជា-វៀតណាម។

យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល១២ គីឡូម៉ែត្រមានលូប្រអប់ (Box Culvert) ប្រវែងប្រហែល២៨,៤គីឡូម៉ែត្រ និងជាប្រភេទផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល៨៥,៨គីឡូម៉ែត្រ នឹងមានផ្លូវបំបែកប្តូរទិស (Inter-Change) ចំនួន៧កន្លែងកន្លែងឈប់សម្រាក៦កន្លែង និងច្រកទ្វារព្រំដែនថ្មីចំនួន១ផងដែរ៕

2022-11-10 09.38.19


 


ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 09:42  លាង ឡា