ក្នុងរយៈពេល១សប្តាហ៍ដោយចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវទេសចរសរុបចំនួន៨០៣,៤១៣នាក់។ ក្នុងនោះភ្ញៀវជាតិ មានចំនួន៧៧២,៩៤២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៣០,៤៧១នាក់ នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍តួលេខខាងលើមិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។ ហើយសប្តាហ៍កន្លងមកបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំបន្ទាយមានជ័យ និងកំពតជាដើមបានរៀបចំពិធីប្រណាំងទូកបណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។
ដោយសារតែរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការឈប់សម្រាកសម្រាប់ព្រះរាជ្យពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃគឺនៅថ្ងៃទី០៧.០៨ និង០៩ ខែវិច្ឆិកា ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ។ គោលដៅទេសចរណ៍សំខាន់ៗដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ទៅកំសាន្តច្រើនជាងគេមានដូចជា៖ ខេត្តកំពត(២០៧,២៤៥នាក់), ខេត្តព្រះសីហនុ(១៦០,៤៦០នាក់), ខេត្តបន្ទាយមានជ័យ(១២៣,៨៥៦នាក់), ខេត្តកំពង់ធំ(១០៧,៩០៤នាក់), ខេត្តសៀមរាប(៤៣,៤៩២នាក់), ខេត្តតាកែវ(២៩,១៥៥នាក់) និងរាជធានីភ្នំពេញ(២២,៩៥៤នាក់)៕