BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាត្រៀមរបាំចំនួន២ដើម្បីសម្ដែងទទួលប្រមុខរដ្ឋ​ប្រមុខរដ្ឋាភិបាល ដែលមកចូលរួមប្រជុំអាស៊ាននៅកម្ពុជា

ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 08:50  មានជ័យ

2022-11-10 08.42.34 (1)

កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី១០ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅរាជធានីភ្នំពេញ។ ដើម្បីផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសជាមិត្ត ដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះហើយដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លារបស់ខ្មែរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរើសយករបាំចំនួន២ប្រភេទ ដើម្បីសម្តែងស្វាគមន៍ការអញ្ជើញមកដល់របស់ថ្នាក់ដឹកនាំចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកានេះទៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញរបាំ២នោះគឺ របាំឆៃយ៉ាំ និងរបាំក្ងោកពោធិ៍សាត់ ដែលសម្ដែងដោយក្រុមសិល្បៈនាយកដ្ឋានសិល្បៈទស្សនីយភាព នេះបើតាមការឲ្យដឹងពីបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌។

2022-11-10 08.42.50

លោកថ្លែងប្រាប់អ្នកសារព័ត៌មានថា ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១២ ខែវិច្ឆិកា នេះក្រសួងវប្បធម៌បានត្រៀម​របាំឆៃយ៉ាំនិងរបាំក្ងោកពោធិ៍សាត់ដើម្បីសម្តែងទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ប្រធានាធិបតីប្រមុខរដ្ឋរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមពេលវេលា និងកាលបរិច្ឆេទដែលបានកំណត់។

ដោយឡែកចំពោះព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ាន គឺមានមហោស្រពវប្បធម៌អាស៊ានក្រោមប្រធានបទ “មហោស្រពវប្បធម៌អាស៊ានក្នុងស្មារតីសាមគ្គី ដើម្បីសន្តិភាព”។ ចំណែកកម្ពុជានឹងលើកយកទម្រង់សិល្បៈចម្រុះដែលមានចំណងជើងថា “មហាភារតៈ” សម្ដែងនៅថ្ងៃទី១០ទី១១ ខែវិច្ឆិកា ចាប់ពីម៉ោង៦ទៅនៅឯមហោស្រពចតុម្មុខហើយប្រទេសដែលចូលរួមផ្ទាល់មាន២គឺឥណ្ឌា និងសឹង្ហបុរី។ ប្រទេសក្រៅពីនោះចូលរួមតាមប្រព័ន្ធវីដេអូ ជាពិសេសនៅថ្ងៃទី១១ មាន ការសម្តែងពីសិល្បករឥណ្ឌាហើយអនុប្រធានាធិបតីឥណ្ឌា នឹងអញ្ជើញចូលរួមទស្សនាដោយផ្ទាល់៕

2022-11-10 08.42.57

2022-11-10 08.43.21

2022-11-10 08.43.17

2022-11-10 08.43.08

2022-11-10 08.43.12

2022-11-10 08.43.03


 


 


ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 08:50  មានជ័យ