BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិធី៧យ៉ាងមិននឹកស្មានដល់ផ្កាខាត់ណាខៀវអាចផ្លាស់ប្តូររាងកាយរបស់យើងនាំអោយយើងទទួលទានរៀងរាល់ថ្ងៃ

ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 11:52  BeeTube News

ផ្កាខាត់ណាខៀវមានតាំងពីសម័យរ៉ូម៉ាំងបុរាណ។ ជនជាតិក្រិច និងរ៉ូម៉ាំងបានបរិភោគផ្កាខាត់ណាខៀវតាំងពី ២ ០០០ ឆ្នាំមុន ក៏ប៉ុន្តែវាទើបតែមានប្រជាប្រិយភាពនៅអឺរ៉ុបក្នុងសតវត្សទី១៦ទេ។ ឥឡូវនេះ ដោយសារការសិក្សាតាមបែបវិទ្យាសាស្ត្រយើងមានហេតុផលជាច្រើនដើម្បីបញ្ចូលផ្កាខាត់ណាខៀវទៅក្នុងរបបអាហាររបស់យើង។ ជាឧទាហរណ៍ ពេលទទួលទានផ្កាខាត់ណាខៀវ យើងថែរក្សាសុខភាពល្អដោយផ្តល់អត្ថប្រយោជន៏រួមមានBroccoliជួយលើកកម្ពស់សុខភាពភ្នែក គាំទ្រភាពស៊ាំ និងថែមទាំងអាចបង្កើនសមត្ថភាពផ្លូវចិត្តរបស់យើងទៀតផង។

១ Broccoli ជួយរក្សាសរីរាង្គបន្តពូជឱ្យមានសុខភាពល្អ

28b36359289acb1103a84d700e

ជាទូទៅអ្នកដែលបរិភោគបន្លែនិងផ្លែឈើច្រើនទំនងជាមិនសូវមានហានិភ័យក្នុងការកើតជំងឺមហារីកទេ។ ការសិក្សាផ្សេងៗបានរកឃើញ ការបន្ថែម Broccoli ចូលក្នុងរបបអាហារ អាចរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកជាពិសេសសរីរាង្គបន្តពូជ។ 

២ Broccoli ជួយពង្រឹងសុខភាពភ្នែក

67055e59d89cbc8222a65871fd

Broccoli ផ្ទុកសារធាតុសំខាន់ជាច្រើនសម្រាប់សុខភាពភ្នែក ហើយសមាសធាតុទាំងនេះអាចជួយឲ្យភ្នែកឲ្យល្អប្រសើរហើយវាក៏រួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃជំងឺភ្នែកដែលទាក់ទងនឹងអាយុ ដូចជាជំងឺភ្នែកឡើងបាយផងដែរ។ អ្នកវិទ្យាសាស្ត្របានណែនាំថា មនុស្សចាស់គួរតែបរិភោគផ្កាខាត់ណាខៀវច្រើន ពីព្រោះវាអាចជួយឱ្យពួកគាត់ជៀសផុតពីបញ្ហាភ្នែកមួយចំនួន។

៣ Broccoli ធ្វើអោយប្រសើរឡើងនូវជាតិស្ករក្នុងឈាម

91bf425382aed76b27e6fa4f47

មូលហេតុចំបងដែលអ្នកគួរដាក់ Broccoli ចូលក្នុងរបបអាហាររបស់អ្នកនោះគឺសមត្ថភាពរបស់វាក្នុងការដោះស្រាយជំងឺទឹកនោមផ្អែម។

ការសិក្សាដែលពិនិត្យមើលជំងឺទឹកនោមផ្អែមប្រភេទទី ២ បានបង្ហាញថាសមាសធាតុមួយចំនួនដែលមាននៅក្នុងផ្កាខាត់ណាអាចទប់ទល់នឹងឥទ្ធិពលនៃជំងឺនេះ។ 

៤ Broccoli ធ្វើឲ្យស្បែកអ្នកមានសុខភាពល្អ

8620df578ca584838af18af8e3

មិនមានមនុស្សច្រើនទេដែលដឹងថាផ្កាខាត់ណាជាប្រភពនៃវីតាមីនC តាមការពិតវាផ្ទុកវីតាមីន ច្រើនជាងផ្លែក្រូច​ទៅទៀត ដែលវីតាមីននោះមានអត្ថប្រយោជន៏សម្រាប់ការសំយោគខូលាជែនសម្រាប់សុខភាពស្បែក។ ដូច្នេះហើយ ការបរិភោគផ្កាខាត់ណាខៀវនឹងធ្វើអោយស្បែកកាន់តែប្រសើរ។ លើសពីនេះ សមាសធាតុដ៏សំខាន់មួយទៀត ផ្កាខាត់ណាខៀវជួយកាត់បន្ថយភាពក្រហមនៅលើស្បែក និងការរលាកកម្ដៅថ្ងៃ។

៥ Broccoli ជួយភាពស៉ាំ

9556495c58b1f4ec2bcce7fb0d

នៅពេលនិយាយអំពីវីតាមីន C នៅក្នុងផ្កាខាត់ណាខៀវ គួរឱ្យកត់សម្គាល់ថាផ្កាខាត់ណាខៀវដើរតួយ៉ាងសំខាន់ក្នុងមុខងារប្រព័ន្ធភាពស៊ាំផងដែរ។ លើសពីនេះទៅទៀត ការទទួលទានផ្កាខាត់ណាខៀវអាចការពារប្រឆាំងនឹងបញ្ហាផ្លូវដង្ហើមមួយចំនួន។ ដូច្នេះ ដើម្បីបង្កើនភាពស៊ាំរបស់អ្នក យើងណែនាំក្នុងការទទួលទានវាឱ្យបានច្រើន ប៉ុន្តែត្រូវចងចាំថា ប៉ុន្តែត្រូវចាំថា ការទទួលទានវាទាំងឆៅប្រសើរជាងការចម្អិន ដើម្បីកុំឱ្យបាត់បង់អត្ថប្រយោជន៍សំខាន់ៗរបស់វា។

៦ Broccoli ជួយក្នុងការសម្រកទម្ងន់

87ee8c554e8b031a04dad20e31

ប្រសិនបើអ្នកកំពុងតស៊ូជាមួយនឹងទម្ងន់លើស យើងណែនាំបន្ថែមផ្កាខាត់ណាខៀវទៅក្នុងរបបអាហាររបស់អ្នកពីព្រោះផ្កាខាត់ណាមានកាឡូរីទាបណាស់ ហើយវាក៏ជាបន្លែដែលមានFiberខ្ពស់ផងដែរ ដែលទាក់ទងនឹងការសម្រកទម្ងន់។ បន្លែ​ដែល​សម្បូរ​ជាតិ​Fiberធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ឆ្អែត​បន្ទាប់​ពី​ទទួល​ទាន​រួច។ ដូច្នេះ ប្រសិនបើអ្នកបរិភោគផ្កាខាត់ណាខៀវ អ្នកអាចមានអារម្មណ៍ឆ្អែតជាងពេលដែលអ្នកទទួលទានអាហារផ្សេងទៀត។ 

៧ Broccoliធ្វើអោយប្រសើរឡើងនូវសមត្ថភាពផ្លូវចិត្ត។

02eaf05334a99ad45dda88a3ed

នៅទីបញ្ចប់ សារធាតុចិញ្ចឹមមួយចំនួននៅក្នុងផ្កាខាត់ណា អាចធ្វើអោយសមត្ថភាពផ្លូវចិត្តប្រសើរឡើង និងធានាបាននូវដំណើរការធម្មតានៃខួរក្បាល។ ការសិក្សាមួយបានបង្ហាញថា ផ្កាខាត់ណាខៀវអាចពន្យឺតដំណើរការនៃភាពចាស់មួយចំនួន។ ដូច្នេះ ប្រសិនបើអ្នកជាមនុស្សចាស់ យើងណែនាំអ្នកឲ្យទទួលទានបន្លែនេះឱ្យបានច្រើនព្រោះវាអាចជួយឱ្យអ្នករក្សាខួរក្បាល និងការចងចាំរបស់អ្នកបានល្អ។

តើអ្នកចូលចិត្តបរិភោគផ្កាខាត់ណាខៀវដែរឬទេ?

 


ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 11:52  BeeTube News