BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វីធីងាយៗទាំង ៥ ដែលធ្វើឲ្យស្បែកស្អាត

ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 09:06  BeeTube News

ស្បែកគឺជាសរីរាង្គដ៏ធំបំផុតរបស់រាងកាយដែលបង្កើតឡើងដោយកោសិកាចំនួន ១៩ លាន ក្រពេញញើសចំនួន ៦៥០ សរសៃឈាមចំនួន ២០ និងចុងសរសៃប្រសាទចំនួន ១០០០ ។ ស្បែកធ្វើ​ការងារ​ធំ​សម្រាប់​យើង ដូច្នេះ​វាគឺជារឿង​សំខាន់​ក្នុង​ការ​ថែរក្សា​វា​ឱ្យ​បាន​ល្អ​។ ការរៀនពីវិធីថែរក្សាស្បែកដែលមានប្រយោជន៍មួយចំនួននៅទីបំផុតអាចនាំឱ្យស្បែកភ្លឺថ្លានិងស្រស់បំព្រងដែលស្ត្រីគ្រប់រូបព្យាយាមចង់បាន។

១ លុបមុខអ្នកជាមួយទឹកអង្ករ

1b96825cf092dc255382a6640f

ទឹកអង្ករគឺជាទឹកដែលសល់ពីការលាងអង្ករសម្រាប់ដាំបាយ។ នៅក្នុងឧស្សាហកម្មថែរក្សាស្បែក ទឹកអង្ករត្រូវបានឲ្យដឹងថាគឺជាទឹកដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែក។ ទឹកអង្ករផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយស្បែកពីភាពជ្រីវជ្រួញនិងរមាស់។ ប្រសិនបើអ្នកមានអង្ករក្នុងផ្ទះបាយ អ្នកត្រាំអង្ករក្នុងទឹក ១០ ទៅ ១៥ នាទី កូរវាឲ្យសព្វ រួចយកទឹករបស់វា (ទឹកអង្ករមានពណ៌ដូចទឹកដោះគោ) មកលាងមុខនៅពេលព្រឹក។ 

២ បែងចែកទម្លាប់ប្រចាំជា២ ពេលព្រឹកនិងពេលល្ងាច 

1301635c00a6f690ae164bcb42

ទំលាប់រក្សាស្បែករវាងពេលព្រឹកនិងពេលថ្ងៃមានជំហានដូចគ្នា ប៉ុន្តែការប្រើប្រាស់មិនដូចគ្នាទេ។ ជាក់ស្តែងនៅពេលព្រឹក អ្នកត្រូវផ្តោតទៅលើការការពារស្បែករបស់អ្នកពីការខូចខាតពីព្រះអាទិត្យ ខណៈពេលល្ងាចអ្វីដែលចាំបាច់សម្រាប់ស្បែកគឺការលាងសម្អាតនិងចិញ្ចឹម។ 

  • នៅពេលព្រឹកប្រើប្រាស់ទឹកអង្ករលាងមុខ រួចហើយប្រើប្រាស់ Toner និង Hydrating Face Serum។ បន្ទាប់មក ផ្តល់សំណើមដល់ស្បែកដោយប្រើ Moisterizer និង Eye cream។ ជំហានចុងក្រោយគឺលាប Sunscreen ដែលមាន SPF។

  • នៅពេលល្ងាច លាងសម្អាតមុខរបស់អ្នក ២ ដងដើម្បីលុប Make upនិងលាងជំរះខ្លាញ់មុខ។ បន្ទាប់មក ប្រើប្រាស់ Toner និង Eye Cream ហើយជំហានចុងក្រោយគឺលាបស្បែករបស់អ្នកជាមួយនឹងសេរ៉ូមលាបមុខដែលមានមូលដ្ឋានលើ Retinol ហើយលាបឡេផ្តល់សំណើម ឬក្រែមពេលយប់។

៣ សាកល្បង Multi-tasking

dcf6635a3ca110dda32097bb86

Multi-tasking គឺជាវិធីសាស្ត្រដ៏ល្អនិងមានប្រសិទ្ធភាពមួយក្នុងការអនុវត្តការបិទ Mask ផ្សេងៗគ្នាទៅកាន់តំបន់ស្បែកជាក់លាក់ពីព្រោះវាជាឱកាសដ៏ល្អមួយដើម្បីដោះស្រាយភាពមិនល្អដែលមាននៅលើស្បែកផ្សេងៗគ្នាក្នុងពេលតែមួយ។ ឧទាហរណ៍ សម្រាប់តំបន់ T-zone ដែលមានជាតិខាញ់ ដំណោះស្រាយដ៏ល្អបំផុតគឺរបិទMaskដែលមានជាតិខ្លាញ់ ខណៈពេលដែលថ្ពាល់ស្ងួអគួរតែប្រើក្រែមផ្តល់សំណើម។

៤ វាស់ក្រែម SPF ដោយប្រើប្រាស់ម្រាមដៃ

a0ea085ad8803d2a44148604f7

ជាធម្មតាគេគិតថាឡេការពារកម្តៅថ្ងៃគឺត្រូវការតែក្នុងកំឡុងរដូវក្តៅក្តៅ ប៉ុន្តែការគិតបែបនេះវាមិនត្រឹមត្រូវទេ។ គ្មាននរណាម្នាក់អាចសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ឡេការពារកម្តៅថ្ងៃឱ្យបានគ្រប់គ្រាន់នោះទេ សូម្បីតែក្នុងរដូវរងាក៏ដោយ។

ក្រែម SPF ការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ និងកាត់បន្ថយដំណើរការនៃភាពចាស់ឬស្បែកជ្រីវជ្រួញ។ ដើម្បីធានាបាននូវបរិមាណត្រឹមត្រូវ សូមវាស់ក្រែម SPF ដោយប្រើម្រាមដៃរបស់អ្នក។

៥ ពង្រឹងស្បែកអ្នកដោយប្រើ Facial Mist

8d09b257d7a7e0355f651c76f4

Facial Mist ត្រូវបានប្រើរវាងជំហានថែរក្សាស្បែករបស់អ្នក លាបក្រោមការតុបតែងមុខ។ មានអ័ព្ទមុខជាច្រើនប្រភេទ រួមមាន ម៉ាស ផ្តល់សំណើម ការពារការបំពុល និងអ័ព្ទដោយមានការការពារពី SPF។ ជ្រើសរើសFacial Mist មួយដែលសមនឹងតម្រូវការនៃស្បែករបស់អ្នក ហើយតែងតែនាំវាមកជាមួយអ្នកពីព្រោះវាគឺជាវិធីដ៏ល្អមួយក្នុងការពង្រឹងស្បែករបស់អ្នកជាពិសេសនៅពេលថ្ងៃ។


ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 09:06  BeeTube News