ជាមធ្យមអ្នកលេងហ្គេមភាគច្រើនលេងហ្គេចលើសពី ៦ ម៉ោងក្នុង ១ សបា្តហ៍។ ខណៈពេលដែលលេងច្រើនពេកធ្វើឲ្យភ្នែកអ្នកតានតឹងនិងបង្កឲ្យមានការឈឺក្បាល ប៉ុន្តែនៅពេលដែលអ្នកលេងហ្គេមម្តងម្កាលអាចរួមចំណែកដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ អ្នកឯកទេសបានរកឃើញថា ការលេងហ្គេមអាចល្អសម្រាប់សុខភាពរបស់យើង។
របៀបការសិក្សាដែលបានធ្វើឡើង
ដើម្បីស្វែងយល់ថាហ្គេមពិតជាជួយឲ្យសុខភាពផ្លូវចិត្តរបស់យើងកាន់តែប្រសើរ ឬមានឥទ្ធិពលវិជ្ជមានដល់ជីវិតរស់នៅប្រចាំថ្ងៃ មនុស្សចំនួន ៣៣នាក់ដែលមានអាយុចន្លោះពី ៥៥ ទៅ ៧៥ នាក់ត្រូវបានជ្រើសរើសមកចូលរួមក្នុងការសិក្សាស្រាវជ្រាវ ហើយពួកគេត្រូវបានបែងចែកជា ៣ ក្រុមផ្សេងៗគ្នា។ ក្រុមទី១ត្រូវបានស្នើរឲ្យលេងហ្គេម Mario 64 ក្នុងរយៈពេក ៣០នាទីក្នុង ១ ថ្ងៃ ក្រុមទី២ត្រូវបានឲ្យរៀនមេរៀនព្យាណូ និងក្រុមទី៣ត្រូវបានស្នើរមិនឲ្យធ្វើអ្វីទាំងអស់។
លទ្ធផលដែលបង្ហាញថាការលេងហ្គេមអាចល្អសម្រាប់យើង
ក្រោយរយៈពេល ៦ ខែពួកគេត្រូវបានគេស្នើរសំុឲ្យធ្វើស្កេន MRI (Magnetic resonance imaging)។ យោងតាមរបាយការណ៍ មាតែអ្នកដែលនៅក្នុងក្រុមទី១ដែលបានភារកិច្ចត្រូវលេងហ្គេមជួបប្រទះការកើនឡើងនៃបញ្ហាពណ៌ប្រផេះនៃខួរក្បាលរបស់ពួកគេ ហើយការចងចាំរយៈពេលខ្លីនិងសុខភាពផ្លូវចិត្របស់ពួកគេមានភាពប្រសើរឡើង ។
ការស្រាវជ្រាវបន្ថែមដែលជាអំណះអំណាង
កាលពីឆ្នាំ២០១៤ ស៊េរីនៃការសិក្សាស្រដៀងគ្នាត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវដដែលដោយយកមនុស្សពេញវ័យវ័យក្មេងធ្វើជាប្រធានបទ។ ពួកគេត្រូវបានគេស្នើសុំឲ្យលេងល្បែងផ្គុំរូប 3D និងហ្គេមតក្កវិជ្ជា ហើយពួកគេក៏បានបង្ហាញពីភាពប្រសើរឡើងនៅក្នុងខួរក្បាល ដោយសារតែការលេងហ្គេមនេះផងដែរ។
ការសិក្សាមួយផ្សេងទៀតដែលធ្វើឡើងដោយសមាគមចិត្តវិទ្យាអាមេរិកបានបង្ហាញថាការលេងហ្គេមដែលងាយស្រួលអាចធ្វើអោយអារម្មណ៍របស់មនុស្សប្រសើរឡើង បំបាត់ការថប់បារម្ភ និងធ្វើឱ្យពួកគេស្ងប់អារម្មណ៍ថែមទៀតផង។
ទាំងនេះជាអ្វីដែលការលេងហ្គេមផ្តល់ឲ្យអ្នក
-
វីដេអូហ្គេមអាចជួយកសាងក្នុងការកសាងជំនាញដោះស្រាយចំពោះកុមារ។
-
ការលេងហ្គេមជួយអ្នកបន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃ។
-
ការលេងហ្គេមអាចធ្វើឲ្យអ្នកមានភាពឆ្លាតវៃ។
-
ការលេងហ្គេមTetrisអាចជួយអ្នកមានជំងឺតក់ស្លុតឲ្យកាន់តែប្រសើរ។
តើការលេងហ្គេមធ្វើឲ្យអ្នកមានអារម្មណ៍ល្អមែនដែរឬទេ? តើរាល់ដងអ្នកលេងហ្គេមប្រភេទអ្វីដែរ? Comment down ដើម្បីចែករំលែកហ្គេមសប្បាយៗដែលអ្នកធ្លាប់លេង!