ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែតុលា នេះមានចំនួន៨៦.៥៩៧នាក់និងភ្ញៀវចូលមកលេងល្បែងក្រុងប៉ោយប៉ែតមានចំនួន១៤៧.៨៣៨នាក់ ហើយបើប្រធៀបជាមួយខែមុនគឺមានការកើនឡើងនេះបើតាមរបាយការពីមន្ទីរ។
ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យលោក ឈឿន សេរីវុធ បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែតុលា ម្សិលមិញថា ភ្ញៀវទេសចរចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅអំឡុងខែតុលា ឆ្នាំ២០២២នេះមានចំនួន៨៦.៩៧នាក់មានការកើនឡើង០០,៥៩ភាគរយបើប្រៀបធៀបខែសីហា ឆ្នាំ២០២២ កន្លងទៅ។ លោកថា ភ្ញៀវទេសចរចូលមកលេងកាស៊ីណូនៅក្រុងប៉ោយប៉ែតនៅខែតុលា ឆ្នាំ២០២២ មានចំនួន១៤៧.៨៣៨នាក់មានការកើនឡើង០១,០១ភាគរយបើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០២២មានចំនួន១៤៦.៣៥៣នាក់ និងភ្ញៀវទេសចរលេងកាស៊ីណូដែលត្រឡប់ចេញទៅវិញមានចំនួន១២៣.៩៣០នាក់បើប្រៀបធៀបខែកញ្ញា ឆ្នាំ២០២២ មានចំនួន១២៧.៥៦១នាក់។
លោក ឈឿន សេរីវុធ បានបញ្ជាក់ថា ភ្ញៀវទេសចរចូលមកកម្សាន្តតាមរមណីយដ្ឋានមានចំនួន៩.៤៩៣នាក់មានភ្ញៀវជាតិចំនួន៩.៤០២នាក់ភ្ញៀវបរទេសមានចំនួន៩១នាក់ ភ្ញៀវស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យមានចំនួន២.៧៣៦នាក់ក្នុងនោះមានភ្ញៀវទេសចរជាតិ២៧១៣នាក់ និងភ្ញៀវទេសចរបរទេសមនចំនួន២៣នាក់។ គួររំលឹកថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៏ជាបន្តបន្ទាប់នេះបានកើតមានឡើងក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសពេញលេញឡើងក្រោយពីការរីករាលនៃជំងឺកូវីដ១៩ ដែលមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ៕