BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើរាងកាយអ្នកផ្លាស់ប្តូរបែបណាខ្លះពេលដែលអ្នកបរិភោគគ្រាប់រីករាយច្រើន ?

ថ្ងៃចន្ទ, 31 ខែតុលា 2022 16:34  BeeTube News

ទាំងនេះជាអត្ថប្រយោជន៍ទាំង ៧ យ៉ាងដែលគ្រាប់រីករាយផ្តល់ឲ្យយើង

១ សម្បូរសារធាតុចិញ្ចឹមក្នុងរាងកាយ

គ្រាប់ទាំងនេះមានសារធាតុដែលមានសុខភាពល្អជាច្រើនដូចជាជាតិFiber ប្រូតេអ៊ីន កាបូអីដ្រាត ខ្លាញ់ដែលមានសុខភាពល្អ ប៉ូតាស្យូម ផូស្វ័រ វីតាមីន A វីតាមីន B6 ទង់ដែង និងម៉ង់ហ្គាណែស។ គ្រាប់រីករាយមានកាឡូរីទាប បើប្រៀបធៀបទៅនឹងគ្រាប់ធញ្ញជាតិផ្សេងទៀត ហើយវាអាចបង្កើតជាអាហារសម្រន់ប្រចាំថ្ងៃដ៏ល្អឥតខ្ចោះសម្រាប់អ្នកផងដែរ។ 

២ កាត់បន្ថយកម្រិតជាតិកូលេស្តេរ៉ុល

គ្រាប់រីករាយសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែកការពារកោសិការបស់អ្នកពីរ៉ាឌីកាល់សេរី លើសពីនេះគ្រាប់រីករាយល្អខ្លាំងណាស់សម្រាប់អ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ហើយមានបំណងចង់កាត់បន្ថយវា។ 

៣ ជួយសុខភាពភ្នែកកាន់តែល្អប្រសើរ

C15A38A3-7A6F-4F80-A37B-C46B2B305451


 

សារធាតុមានប្រយោជន៍ផ្សេងទៀតដែលលាក់នៅក្នុងគ្រាប់រីករាយគឺ Lutein និង Zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ដែលមានឥទ្ធិពលល្អលើសុខភាពភ្នែក ហើយវាអាចកាត់បន្ថយឱកាសនៃការវិវត្តបញ្ហានឹងការមើលឃើញ ដូចជាការចុះខ្សោយនៃភ្នែក និងជំងឺភ្នែកឡើងបាយ។

៤ ជំនួយក្នុងការរំលាយអាហារបានល្អ

752846D9-DC1D-476F-9E4F-B9AC617FBF8E


 

ដោយសារតែគ្រាប់រីករាយសម្បូរទៅដោយជាតិFiber ដូចនេះវាក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។ Fiber ត្រូវការជាចាំបាច់សម្រាប់ពោះវៀនដើម្បីឱ្យវាមានសុខភាពល្អក្នុងការរក្សាលំហូរនៃបំពង់រំលាយអាហារ និងការពារបញ្ហារំលាយអាហារដូចជាការទល់លាមកជាដើម។ 

៥ អ្នកនឹងអាចរក្សាទម្ងន់ដែលមានសុខភាពល្អ

ជាទូទៅគ្រាប់ធញ្ញជាតិល្អសម្រាប់ការស្រកទម្ងន់ ប្រសិនបើអ្នកបរិភោគវាជាប្រចាំ វាជួយអ្នកពីការឡើងទម្ងន់។ ការសិក្សាមួយត្រូវបានធ្វើឡើង ហើយលទ្ធផលបានរកឃើញថាអ្នកចូលរួមដែលបានបរិភោគគ្រាប់រីករាយជាអាហារសម្រន់បានកាត់បន្ថយសន្ទស្សន៍ម៉ាសរាងកាយរបស់ពួកគេ បើប្រៀបធៀបទៅនឹងអ្នកដែលបរិភោគ Pretzels។ 

៦ អ្នកអាចគេងលក់លឿនជាងមុន

គ្រាប់ធញ្ញជាតិមានផ្ទុកនូវសារធាតុ Melatonin ខ្ពស់បំផុតដែលត្រូវបានគេស្គាល់និងហៅថា "អរម៉ូននៃការគេង" ហើយវាជា​កត្តា​សំខាន់​ណាស់ ព្រោះ​វា​ធ្វើ​និយ័តកម្ម​វដ្ត​នៃ​ការ​ភ្ញាក់​ពី​ដំណេក​របស់​យើង និង​ជួយ​យើង​​សម្រាក និង​គេង​បាន​លឿនបំផុត ហើយការបរិភោគគ្រាប់រីករាយមុនពេលចូលគេងអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាគេងមិនលក់បានល្អប្រសើរ។ 

៧ ជួយមុខងារខួរក្បាលអ្នកកាន់តែប្រសើរ

06E43199-5F59-4578-B8BC-417C1D423EDC


 

គ្រាប់ធញ្ញជាតិគឺជាអាហារបំប៉នដ៏ល្អសម្រាប់ខួរក្បាលរបស់យើង។ ការសិក្សាមួយបានរកឃើញថាការទទួលទានគ្រាប់ធញ្ញជាតិជាប្រចាំផ្តល់អត្ថប្រយោជន៍ដល់មុខងារខួរក្បាលសំខាន់ៗ ហើយគ្រាប់រីករាយក៏ស្ថិតក្នុងចំណោមគ្រាប់ដ៏ល្អបំផុតសម្រាប់មុខងារខួរក្បាលផងដែរ។ ជាក់ស្តែងការទទួលទានគ្រាប់រីករាយមានសារៈសំខាន់ណាស់សម្រាប់ការបង្កើនការចងចាំ និងការរៀនសូត្រ ដំណើរការនៃការយល់ដឹង ការយល់ឃើញ និងការធ្វើចលនាភ្នែកយ៉ាងឆាប់រហ័សអំឡុងពេលគេង។ 


 


ថ្ងៃចន្ទ, 31 ខែតុលា 2022 16:34  BeeTube News