BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការបាក់ស្ពាននៅប្រទេសឥណ្ឌាធ្វើឲ្យមនុស្សរងរបួសនិងស្លាប់ជាច្រើននាក់

ថ្ងៃចន្ទ, 31 ខែតុលា 2022 16:14  BeeTube News

ស្ពានប្រវែង២៣០ម៉ែត្រត្រូវបានសាងសង់ឡើងក្នុងអំឡុងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសក្នុងសតវត្សទី១៩ហើយថ្មីៗនេះត្រូវបានបើកឱ្យប្រើប្រាស់ឡើងវិញជាសាធារណៈបន្ទាប់ពីមានការជួសជុលរួច។ យ៉ាងហោចណាស់មនុស្ស ៦០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានមួយនៅក្នុងរដ្ឋ Gujarat ភាគខាងលិចរបស់ប្រទេសឥណ្ឌាបានដួលរលំ បណ្តាលឲ្យមនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទឹកខាងក្រោម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសឥណ្ឌាបានរាយការណ៍ថាខណៈពេលមានការដួលរលំ មនុស្សជាង ៤០០ នាក់បាននៅលើស្ពានឆ្លងកាត់ទន្លេ Machhu ក្នុងទីក្រុង Morbi កាលពីថ្ងៃអាទិត្យ។ Brijesh Merja រដ្ឋមន្ត្រីរដ្ឋាភិបាលមកពី Morbiមានអនុសាសន៍ថា “មនុស្សចំនួន ៦០ នាក់បានស្លាប់ ហើយ អ្នកស្លាប់និងរបួសអាចកើនឡើង ខណៈពេលដែលប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត។” ខ្សែវីដេអូទូរទស្សន៍បានបង្ហាញពីមនុស្សរាប់សិបនាក់កំពុងតោងជាប់នឹងខ្សែកាប និងបំណែកនៃស្ពានដែលបាក់រលំ ខណៈដែលក្រុមសង្គ្រោះបន្ទាន់ព្យាយាមជួយសង្គ្រោះពួកគេ។ អ្នក​ខ្លះ​បាន​ឡើង​លើ​សំណង់​ដែល​ខូច​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ច្រាំង​ទន្លេហើយអ្នក​ខ្លះ​ទៀត​ហែល​ទៅ​ទី​សុវត្ថិភាព។ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បានរាយការណ៍ថា ស្ពាននេះបានបាក់បែកនិងដាច់ដោយសារវាមិនអាចគ្រប់គ្រងទម្ងន់ហ្វូងមនុស្សជាច្រើននៅលើនោះ។

8D4DB371-5D86-4638-8F0A-043BAD299B7F


 

គួរឲ្យកត់សម្គាល់ថា ស្ពានប្រវត្តិសាស្ត្រប្រវែង ២៣០ ម៉ែត្រត្រូវបានសាងសង់ឡើងក្នុងអំឡុងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសក្នុងសតវត្សទី ១៩ ហើយវា​ត្រូវ​បាន​បិទ​សម្រាប់​ការ​ជួសជុល​រយៈពេល​ប្រាំមួយ​ខែ​ហើយវា​ក៏បាន​បើកឲ្យប្រើប្រាស់​ជា​សាធារណៈ​វិញ​កាលពី​សប្តាហ៍​មុន។ គួរបញ្ជាក់ផងដែរថា ស្ពាននេះមានទីតាំងនៅ Morbi ចម្ងាយ ២០០ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងសំខាន់របស់ Gujarat គឺ Ahmedabad។ អ្នកសារព័ត៌មាន Bhargav Parikh ដែលមានមូលដ្ឋាននៅ Ahmedabad បានប្រាប់ Al Jazeeraថា អ្នកទេសចរណ៍ជាច្រើននាក់មកលេងរដ្ឋ Gujarat ដោយសារតែថ្ងៃឈប់សម្រាកការប្រារព្ធពិធីសាសនា។ ស្ពាន​នេះ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​ទាក់ទាញ​អ្នក​មក​ទស្សនា​ជា​ច្រើន​ក្នុង​រដូវ​បុណ្យ​ Diwali និង Chhath Puja។ ម្យ៉ាងវិញ អ្នកសារព័ត៌មានម្នាក់ទៀតឈ្មោះ Haresh Jhala បាននិយាយថា ស្ពាននេះមានទទឹងត្រឹមតែ ១.២ ម៉ែត្រ ហើយវាប្រហែលជាមិនត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះទេ។ លើសពីនេះ លោក Jhala ក៏បានប្រាប់ Al Jazeeraថា ស្ពាននេះមានអាយុប្រហែលជិត ១៥០ ឆ្នាំ ហើយរយះពេល២ឆ្នាំចុងក្រោយនេះវាត្រូវបានបិទជាសាធារណៈពីព្រោះស្ពាននេះមានភាពទ្រុឌទ្រោមហើយវាត្រូវត្រូវការជួសជុលឡើងវិញ។ នាយក​ប្រតិបត្តិ​នៃ​អាជ្ញាធរ​មូលដ្ឋានបាន​អះអាង​ថា​អ្នក​ម៉ៅការ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវការ​ដើម្បី​បើកស្ពានឲ្យសាធារណៈប្រើប្រាស់នោះទេ ប៉ុន្តែអ្នកម៉ៅការប្រញាប់រកលុយដោយមិនបានមើលឃើញគិតគូរវែងឆ្ងាយទើបបើស្ពានឲ្យសាធារណៈប្រើប្រាស់។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី Narendra Modi កំពុងស្ថិតនៅក្នុងរដ្ឋ Gujaratដែលជាស្រុកកំណើតរបស់គាត់សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ខណៈពេលដែលឧប្បត្តិហេតុបានកើតឡើង។ការិយាល័យរបស់លោក Modi បាននិយាយ “លោកនាយករដ្ឋមន្ត្រីបានស្វែងរកក្រុមសង្គ្រោះបន្ទាន់ជាបន្ទាន់សម្រាប់ជួយសង្គ្រោះ ហើយគាត់ក៏បានស្នើឱ្យស្ថានការណ៍ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ និងបន្ត ហើយពង្រីកជំនួយដែលអាចធ្វើបានទាំងអស់ដល់អ្នកដែលរងគ្រោះទាំងអស់។”  

0D6E9178-FDA9-450B-8C08-F9CE196F1EE0


 

ជាក់ស្តែង ឧបទ្ទវហេតុ​នៃហេដ្ឋារចនាសម្ព័ន្ធ​ចាស់ និង​ការថែទាំហេដ្ឋារចនាសម្ព័ន្ធ​មិន​ល្អ រួម​ទាំង​ស្ពាន គឺ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ឥណ្ឌា។ 

  • កាលពីឆ្នាំ ២០១៦ មានការដួលរលំនៃស្ពានអាកាសលើផ្លូវដ៏មមាញឹកក្នុងទីក្រុង Kolkata ភាគខាងកើតបដែលបណ្តាលឲ្យមនុស្សចំនួន ២៦ នាក់ត្រូវបានស្លាប់។ បន្ទាប់ពីនោះ តិចជាងមួយសប្តាហ៍ក្រោយមកមនុស្សចំនួន ៣០ នាក់ត្រូវបានស្លាប់នៅពេលដែលស្ពានថ្មើរជើងលើទន្លេមួយក្នុងរដ្ឋ Arunachal Pradesh ភាគឦសានបានដួលរលំ។

  • ក្នុងឆ្នាំ ២០០៦ មនុស្សយ៉ាងហោចណាស់ចំនួន ៣៤ នាក់បានស្លាប់នៅពេលដែលស្ពានដែលមានអាយុ ១៥០ ឆ្នាំបានដួលរលំនៅលើរថភ្លើងដឹកអ្នកដំណើរនៅក្នុងស្ថានីយ៍រថភ្លើងនៅភាគខាងកើតនៃរដ្ឋ Bihar ។



 


ថ្ងៃចន្ទ, 31 ខែតុលា 2022 16:14  BeeTube News