BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីកម្ពុជាផ្ញើរសាររំលែកទុក្ខជូនចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េ

ថ្ងៃចន្ទ, 31 ខែតុលា 2022 11:20  លាង ឡា

2022-10-31 11.17.05

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញក្តីអាណិតអាសូរចំពោះឧបទ្ទវហេតុសោកនាដកម្មនៅក្នុងខណ្ឌស៊ីថេន ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ និងអ្នករងរបួសជាច្រើននាក់។

នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក យូន ស៊កយល ជាប្រធានាធិបតី និងចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រលាញ់ និងបានជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយផងដែរ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុសោកនាដកម្មក្នុងពិធីបុណ្យ Halloween នៅក្នុងខណ្ឌស៊ីថេន ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ បានបណ្ដាលឱ្យមានអ្នកស្លាប់ជាង១៥០នាក់ និងជាច្រើននាក់ទៀតបានរងរបួស។ នៅក្នុងឧបទ្ទវហេតុនេះក៏មានជនបរទេសជាច្រើននាក់បានស្លាប់ផងដែរ ប៉ុន្តែពុំមានជនជាតិខ្មែរនោះទេ៕

2022-10-31 11.17.14

2022-10-31 11.17.19

2022-10-31 11.17.24


 


ថ្ងៃចន្ទ, 31 ខែតុលា 2022 11:20  លាង ឡា