BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកនាំពាក្យ៖ ពុំទាន់មានរបាយការណ៍ពីការស្លាប់ជនជាតិខ្មែរណាម្នាក់ក្នុងហេតុការណ៍នៅកូរ៉េនៅឡើយទេ

ថ្ងៃអាទិត្យ, 30 ខែតុលា 2022 13:02  លាង ឡា

photo_2022-10-30_12-43-56

ភ្នំពេញ៖ ជនបរទេសប្រហែល ២០នាក់ ដែលបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅសង្កាត់អ៊ីថេវ៉ុន (Itaewon) នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ពុំទាន់មានជនជាតិខ្មែរឡើយទេ។នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះថានៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅសង្កាត់អ៊ីថេវ៉ុនក្នុងទីក្រុងសេអ៊ូល បណ្ដាលឱ្យជនបរទេសប្រហែល ២០នាក់ បាត់បង់ជីវិតប៉ុន្តែមិនមានជនជាតិខ្មែរឡើយ នេះបើគិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ម៉ោងនៅប្រទេសកូរ៉េ។

យ៉ាងណាក៏ដោយអ្នកនាំពាក្យបានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជារួមទាំងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េ កំពុងបន្តទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ និងសហគមន៍ខ្មែរនៅជុំវិញទីក្រុងសេអ៊ូល ជាប្រចាំដើម្បីតាមដានព័ត៌មានពាក់ព័ន្ធនឹងជនជាតិខ្មែរ។

តាមរបាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សប្រមាណ១៥០នាក់ បានស្លាប់ខណៈជាច្រើននាក់ទៀតបានរងរបួសនៅក្នុងពិធីបុណ្យ Halloween នៅសង្កាត់អ៊ីថេវ៉ុន (Itaewon) នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េកាលពីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២៕

photo_2022-10-30_12-44-01

photo_2022-10-30_12-44-06


 


ថ្ងៃអាទិត្យ, 30 ខែតុលា 2022 13:02  លាង ឡា