BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិធីសាស្ត្រថែសម្រស់របស់ឥណ្ឌាទាំង៧ ដែលជួយឲ្យក្មេងជាងវ័យនិងសុខភាពល្អ

ថ្ងៃសុក្រ, 28 ខែតុលា 2022 13:29  BeeTube News

១ ចៀសវាងការបរិភោគទឹកច្រើនក្រោយពេលទទួលទានអាហារ

C110AB43-C229-46AC-9347-DA01ECCE033F


 

ជនជាតិឥណ្ឌា Ayurveda បានណែនាំថា អ្នកមិនគួរបរិភោគទឹកភ្លាមៗនៅពេលមុនឬក្រោយពេលទទួលទានអាហារនោះទេ។ ពេលដែលអ្នកបរិភោគទឹកមុនពេលទទួលទានអាហារ អ្នកអាចរំលាយសារធាតុរាវនៅក្នុងក្រពះដែលមានតួរនាទីក្នុងការរំលាយអាហារ។ ម្យ៉ាងវិញប្រសិនបើអ្នកបរិភោគទឹកក្រោយពេលទទួលទានអាហារ វាអាចមានផលប៉ះពាល់ស្ថានភាពអាហារដែលមាននៅក្នុងក្រពះរបស់អ្នកផ្ទាល់ ហើយប្រសិនបើមានការរំលាយអាហារមិនល្អ វានឹងធ្វើឲ្យស្បែករបស់អ្នកមិនសូវស្អាតហើយធាត់ផងដែរ។  អ្នកឯកទេសបានផ្តល់យោបល់ឲ្យបរិភោគទឹកមុនឬក្រោយ៣០នាទីមុនឬក្រោយទទួលទានអាហារ។

២ រសជាតិទាំង៦ ដែលអ្នកត្រូវដាក់ក្នុងអាហារ

ប្រជាជនឥណ្ឌាណែនាំឲ្យបរិភោគអាហារដែលមានតុល្យភាពដែលមានរសជាតិទាំង៦ រួមមាន ផ្អែម  ប្រៃ ជូរ ល្វីង ហិរ និង astringent ពីព្រោះវាជួយឲ្យភាពសាំុរបស់អ្នកកាន់តែប្រសើរ។ 

៣ ប្រើប្រាស់ប្រេងប័រមួយស្លាបព្រាពេញជារៀងរាល់ថ្ងៃ

50928705-1C42-4AD7-B600-D4FF2DB10E08


 

ជាតិពុលគឺជាមូលហេតុដែលបង្កឲ្យមានជំងឺអាឡែស៊ី។ ជនជាតិឥណ្ឌាផ្តល់យោបល់ឲ្យប្រើប្រាស់ប្រេងបឺរដើម្បីបន្សាបជាតិពុលជាច្រើនដែលមាននៅក្នុងខ្លួន ដូចនេះអ្នកគួរតែបញ្ចូលប្រេងបឺរមួយស្លាបព្រាក្នុងអាហាររបស់អ្នក។ ប្រេងបឺរមិនមានកម្រិតស្មើនឹងប្រូតេអីនទឹកដោះគោដូចវាបឺរទេ ហេតុនេះអ្នកដែលអត់ធន់នឹងផលិតផលទឹកគោអាចសាកផលិតផលប្រេងបឺរនេះបាន។ 

៤ បរិភោគ ខ្ញី ជីវ៉ាន់ស៊ុយ ម្រេច ដើម្បីប្រយុទ្ធជាមួយនឹងអាឡែស៊ី

យោងតាម Ayurveda គ្រឿងទេសដែលធ្វើឲ្យមានកម្តៅធ្វើឲ្យមានការរំលាយអាហារកាន់តែប្រសើរ។ លើសពីនេះវាក៏ជួយក្នុងការកាត់បន្ថយអាឡែស៊ីដោយធ្វើឲ្យប្រព័ន្ធសាំុរបស់អ្នកកាន់តែប្រសើរ។ អ្នកអាចដាក់បញ្ចូលខ្ញីក្នុងតែរបស់អ្នកហើយបរិភោគវាជារៀងរាល់ថ្ងៃដើម្បីផ្គត់ផ្គង់លទ្ធផលរបស់វាឲ្យកាន់តែប្រសើរ។ 

៥ ចៀសវាងពីការបរិភោគអាហារត្រជាក់

លោកវេជ្ជបណ្ឌិតឥណ្ឌាបានណែនាំឲ្យចៀសវាងពីការបរិភោគអាហារត្រជាក់ មិនស្រស់ និងកែច្នៃ ពីព្រោះអាហារទាំងនេះពិបាកក្នុងការរំលាយអាហារ ហើយបង្កបង្កើតឲ្យមានជាតិពុលជាច្រើន។ 

៦ ចៀសវាងពីការបរិភោគទឹកដោះគោជូរនាពេលរាត្រី

អ្នកដែលមានជាតិអាស៊ីតច្រើន និងអ្នកដែលមានជំងឺទល់លាមកត្រូវបានណែនាំឲ្យចៀសវាងពីការបរិភោគទឹកដោះគោជូរពេលរាត្រី ពីព្រោះវាអាចបង្កឲ្យមានជំងឺទល់លាមកនៅពេលដែលប្រព័ន្ធត្រៀមខ្លួនចូលដំណេក។ ប៉ុន្តែការបរិភោគទឹកដោះគោជូរពេលថ្ងៃល្អសម្រាប់អ្នក។ 

៧ ភ្ញាក់ពីដំណេក២ម៉ោង មុនព្រះអាទិត្យរះ

C3479830-1920-4E7F-9534-0857EB787FFD

យោងតាមវេជ្ជបណ្ឌិតឥណ្ឌា វិធីសាស្ត្រសាមញ្ញបំផុតដើម្បីដឹកនាំជីវិតដែលមានសុខភាពល្អ គឺការរៀបចំទម្លាប់ប្រចាំថ្ងៃត្រឹមត្រូវ ហើយវាទាក់ទងក្នុងការភ្ញាក់ពីដំណេកពេលព្រឹក២ម៉ោងមុនព្រះអាទិត្យរះ។ ក្រៅពីនេះអ្នកត្រូវបរិភោគអាហារឲ្យទៀងម៉ោងនិងចូលដំណេងឲ្យទៀងពេលផងដែរ។ 

 

តើអ្នកយល់យ៉ាងណាចំពោះវិធីសាស្រ្តខាងលើនេះ? 

 


ថ្ងៃសុក្រ, 28 ខែតុលា 2022 13:29  BeeTube News