BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជារកឃើញឆ្អឹងសត្វដាយណូស័រនៅកោះប៉ោ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 10:54  លាង ឡា

2022-10-27 10.50.49 (1)

ភ្នំពេញ៖ ផូស៊ីលឆ្អឹងសត្វដាយណូស័រដ៏កម្រត្រូវបានរកឃើញនៅកោះប៉ោស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ខណៈមន្រ្តីជំនាញនៃក្រសួងបរិស្ថានកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែម។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះថា ឆ្អឹងដែលបានរកឃើញនេះគឺជាឆ្អឹងសត្វដាយណូស័រដំបូងនៅស្រុកខ្មែរ។ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ផូស៊ីលឆ្អឹងសត្វដែលត្រូវបានរកឃើញត្រូវបានសន្និដ្ឋានថា ជាឆ្អឹងសត្វដាយណូស័រ។

លោកបានបញ្ជាក់ថា ឆ្អឹងនេះត្រូវបានរកឃើញប្រមាណមួយឆ្នាំមកហើយ ហើយក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថានបានចុះមកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងផូស៊ីលឆ្អឹងសត្វនេះផងដែរ ដែលវាមានទំហំប្រហាក់ប្រហែលឆ្អឹងស្មងជើងសត្វដំរី។ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានលើកឡើងដែរថា មិនទាន់មានគោលការណ៍ពីក្រសួងថា នឹងបន្តរក្សាឆ្អឹងនេះនៅទីតាំងដើម ឬយកទៅរក្សាទុកនៅសារមន្ទីរ ឬនៅក្រសួងបរិស្ថាននៅឡើយទេ៕

2022-10-27 10.50.56

2022-10-27 10.51.03


 


ថ្ងៃព្រហស្បតិ៍, 27 ខែតុលា 2022 10:54  លាង ឡា