BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងយុត្តិធម៌ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាចាត់ការផ្លូវច្បាប់លើឈ្មោះ សម រង្ស៊ី

ថ្ងៃពុធ, 26 ខែតុលា 2022 10:17  លាង ឡា

2022-10-26 10.14.08

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងចំពោះឈ្មោះ សម រង្ស៊ី ដែលប្រមាថលើព្រះមហាក្សត្រ។ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងនៅក្នុងលិខិតមួយផ្ញើជូនលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ថា នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថា "មិនមានមនសិកាជាតិ និងក្បត់ជាតិ"។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងទៀតថា សម្ដីដែលឈ្មោះ សម រង្ស៊ី បាននិយាយនៅក្នុងវីដេអូដែលត្រូវបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ដែលធ្វើបានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស។

លោក កើត រិទ្ធ បានចាត់ទុកទង្វើនេះថា គឺជាការរំលោភបំពានមាត្រា៧នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិដែលចែងថា "អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ" ហើយអំពើនេះក៏ត្រូវបានកំណត់ជាបទប្រមាថចំពោះអង្គព្រះមហាក្សត្រ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងយុត្តិធម៌ក៏បានស្នើលោកព្រះរាជអាជ្ញាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រខាងលើដោយអនុវត្តស្របតាមនីតិវីធីជាធរមាន៕

2022-10-26 10.14.13


 


ថ្ងៃពុធ, 26 ខែតុលា 2022 10:17  លាង ឡា