BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទឹកភ្លៀងចាប់ផ្ដើមធ្លាក់ក្នុងកម្រិតតិចខណៈខ្យល់ចាប់ផ្ដើមប្ដូរទិស

ថ្ងៃអង្គារ, 25 ខែតុលា 2022 10:34  លាង ឡា

2022-10-25 10.25.05

ភ្នំពេញ៖ កម្រិតទឹកភ្លៀង នឹងចាប់ផ្ដើមធ្លាក់ពីតិចទៅមធ្យមតែលាយឡំទៅដោយផ្គរ រន្ទះ ខណៈខ្យល់ក៏បានប្តូរទិសជាបណ្តើរៗចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម។ យោងតាមសេចក្ដីប្រកាសបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) បានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា (ប្រសព្វនិងសម្ពាធទាបពីសមុទ្រចិនខាងត្បូង) ទន្ទឹមនោះខ្យល់ក៏បានប្តូរទិសជាបណ្តើរៗ។

ក្រសួងឱ្យដឹងបន្តថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២២-២៤ អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សារសេ ហើយបណ្តាខេត្តរាជធានី ផ្នែកខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមក្នុងនោះផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរដោយអន្លើរលាយឡំទៅដោយផ្គរ រន្ទះ ។

សេចក្ដីប្រកាសបានឱ្យដឹងបន្តថា តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សារសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។ ជាមួយគ្នានេះនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១អង្សារសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ផងដែរ៕

2022-10-25 10.25.11


 


ថ្ងៃអង្គារ, 25 ខែតុលា 2022 10:34  លាង ឡា