BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជំរុញសាធារណជនក្រោកឈរប្រឆាំងជនក្បត់ជាតិ

ថ្ងៃអង្គារ, 25 ខែតុលា 2022 10:17  លាង ឡា

2022-10-25 10.11.51

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់សាធារណជនឱ្យក្រោកឈរប្រឆាំងជនក្បត់ជាតិ។ ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រមាថព្រះមហាក្សត្រខ្មែរ។ នៅក្នុងពិធីចែកពូជស្រូវជូនកសិករនៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ប៉ុន្មានថ្ងៃមកនេះមានអ្នកជេរសម្តេច និងជេរដល់ព្រះមហាក្សត្រថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋឱ្យក្រោកឈរប្រឆាំងជនក្បត់ជាតិដែលប្រមាថព្រះមហាក្សត្រខ្មែរ ដើម្បីធានាការការពាររបបរាជានិយមការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាព សន្តិភាព នៃទឹកដី។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានព្រមានចំពោះគណបក្សណាដែលផ្សារភ្ជាប់ជាមួយនឹងជនក្បត់ជាតិ នឹងត្រូវចាត់វិធានការច្បាប់។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបាននិយាយក្នុងឃ្លីបវីដេអូមួយប្រមាថចំពោះព្រះមហាក្សត្រកម្ពុជា ជាហេតុនាំឱ្យសាធារណជន និងអ្នកនយោបាយនៅកម្ពុជាប្រកាសថ្កោលទោសយ៉ាងខ្លាំង៕

2022-10-25 10.11.35


 


ថ្ងៃអង្គារ, 25 ខែតុលា 2022 10:17  លាង ឡា