BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុផលទាំង ៩ ដែលអ្នកគួរបរិភោគប៉េងប៉ោះជារៀងរាល់ថ្ងៃ

ថ្ងៃចន្ទ, 24 ខែតុលា 2022 11:56  BeeTube News

តាមការពិតបន្លែនិងផ្លែឈើពណ៌ក្រហមផ្ទុកសារធាតុលីកូពីនបន្តិចបន្តួចដែរ ប៉ុន្តែប៉េងប៉ោះមានសារធាតុលីកូពីនច្រើនជាងបន្លែដទៃ។ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះទឹកប៉េងប៉ោះមានសារធាតុលីកូពីនច្រើនជាងប៉េងប៉ោះឆៅ។

tomatoes


ខាងក្រោមនេះជាមូលហេតុសំខាន់ដែលអ្នកគួរដឹងពីការបរិភោគប៉េងប៉ោះ

១ ប៉េងប៉ោះអាចការពារស្បែករបស់អ្នក

CB46C608-44DA-4AEF-B492-C68EBD05E429


 

បើយោងតាមការសិក្សាស្រាវជ្រាវ ប៉េងប៉ោះជាជំនួយក្នុងការការពារប្រឆាំងនឹងកាំរស្មី UV ដែលបង្កគ្រោះថ្នាក់និងបន្ថយហានិភ័យSunburn។ អ្នកស្រាវជ្រាវជឿថានេះគឺដោយសារតែកំហាប់ខ្ពស់នៃcarotenoidsដែលជាសមាសធាតុនៃលីកូពីន ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា យើងមិនអាចជំនួសSunscreen ដោយការបរិភោគប៉េងប៉ោះទេ។ លើសពីអត្ថប្រយោជន៍ទាំងនេះ ភស្តុតាងខ្លះបានបង្ហាញថាប៉េងប៉ោះមានលក្ខណៈសម្បតិ្តប្រឆាំងនឹងភាពចាស់ផងដែរ។ 

២ ប៉េងប៉ោះល្អសម្រាប់បេះដូង

លីកូពីនគឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចការពារកោសិកាក្នុងខ្លួនរបស់អ្នកពីអុកស៊ីតកម្ម។ តាមការសិក្សាខ្លះបានណែនាំថា អ្នកដែលប្រើប្រាស់លីកូពីនមានហានិភ័យទាបនៃការរងទុក្ខពីជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។ លីកូពីនក៏អាចដើរតួនាទីសំខាន់ក្នុងការបន្ថយកម្រិតកូឡេស្តេរ៉ុលមិនល្អនិងសម្ពាធឈាមផងដែរ ហេតុដូចនេះ ឱកាសនៃការកើតជំងឺបេះដូងក៏អាចកាត់បន្ថយផងដែរ។ លើសពីនេះប៉េងប៉ោះក៏ជាប្រភពសម្បូរវីតាមីននិងសម្បូរសារធាតុចិញ្ចឹមផ្សេងៗរួមមានវីតាមីន B និងវីតាមីន E និង Flavonoids ដែលអាចធ្វើឲ្យសុខភាពបេះដូងរបស់អ្នកល្អប្រសើរឡើង។ 

៣ ប៉េងប៉ោះអាចធ្វើឲ្យចក្ខុវិស័យអ្នកកាន់តែប្រសើរ

109D1839-31F5-4ED4-A663-2A65C2973C14


 

ក្រៅពីសារធាតុ Lycopene ប៉េងប៉ោះក៏មានសារធាតុចិញ្ចឹមមួយចំនួនទៀតដូចជា lutein និង beta-carotene ដែលល្អសម្រាប់ភ្នែករបស់អ្នក។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុចិញ្ចឹមទាំងនេះការពារភ្នែកពីជំងឺភ្នែកឡើងបាយថែមទៀតផង។ ប៉េងប៉ោះក៏មានផ្ទុកសារធាតុពិសេស zeaxanthin និង lutein ដែលមានប្រយោជន៍ក្នុងការការពារចក្ខុវិស័យរបស់អ្នកពីពន្លឺពណ៌ខៀវដែលបញ្ចេញដោយឧបករណ៍ឌីជីថលដូចជាស្មាតហ្វូនជាដើមវាក៏អាចដើរតួនាទីក្នុងការកាត់បន្ថយការឈឺក្បាលពីការឈឺភ្នែកផងដែរ។

៤ ប៉េងប៉ោះអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក

21EC3146-9CCA-47CC-A74E-C7EFC9D2E53F


 

តាមរយៈការផ្គត់ផ្គង់រាងកាយរបស់អ្នកជាមួយនឹងសារធាតុ Lycopene ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម អ្នកអាចកាត់បន្ថយម៉ូលេគុលដែលហៅថា រ៉ាឌីកាល់សេរី ដែលអាចបំផ្លាញកោសិការបស់អ្នក និងធ្វើឱ្យប្រព័ន្ធការពាររបស់អ្នកចុះខ្សោយដែលជាមូលហេតុដែលអាហារសម្បូរទៅដោយសារធាតុទាំងនេះ ដូចជាប៉េងប៉ោះ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត ក្រពេញប្រូស្តាត ឬមហារីកក្រពះជាដើម។

៥ ប៉េងប៉ោះអាចពង្រឹងឆ្អឹងរបស់អ្នក

ផ្លែប៉េងប៉ោះអាចលើកកំពស់សុខភាពឆ្អឹងរបស់អ្នកព្រោះវាជាប្រភពដ៏ល្អនៃសារធាតុពង្រឹងឆ្អឹងដូចជាវីតាមីនKនិងកាល់ស្យូមហើយវាមិនត្រឹមតែអាចជួយឱ្យឆ្អឹងរបស់អ្នកមានរូបរាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជួសជុលជាលិកាឆ្អឹងទៀតផង។ ម្យ៉ាងវិញទៀត ទោះបីជាមានជំនឿមិនត្រឹមត្រូវថា ប៉េងប៉ោះអាចធ្វើឱ្យរលាកសន្លាក់ឆ្អឹងកាន់តែធ្ងន់ធ្ងរក៏ដោយ ក៏មិនមានភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងនេះដែរ។

៦ ប៉េងប៉ោះល្អសម្រាប់សក់របស់អ្នក

ភស្តុតាងមួយចំនួនណែនាំថា ការបរិភោគប៉េងប៉ោះពី ៤ ទៅ ៥ផ្លែក្នុងមួយថ្ងៃអាចជួយឲ្យសក់របស់អ្នកមានសុខភាពល្អ។ បន្លែចម្រុះនេះសម្បូរទៅដោយវីតាមីន A ដែលអាចធ្វើអោយសក់របស់អ្នករឹងមាំ និងភ្លឺរលោង។ជាអកុសលប៉េងប៉ោះមិនមានអំណាចដ៏អស្ចារ្យក្នុងការធ្វើឱ្យសក់ស្តើងមានពន្លឺកាន់តែច្រើននោះទេ ប៉ុន្តែពួកគេអាចកែលម្អស្ថានភាពសក់ឲ្យកាន់តែប្រសើរ។ 

៧ ប៉េងប៉ោះល្អសម្រាប់ការស្រក់ទម្ងន់

F033D1BA-E475-4999-950F-E5ECBC7098C1


 

ប៉េងប៉ោះអាចជួយឲ្យអ្នកស្រក់ទម្ងន់ពីព្រោះ ប៉េងប៉ោះជាអាហារសម្រន់ដែលមានជាតិកាបូអ៊ីដ្រាតទាបដ៏អស្ចារ្យសម្រាប់អ្នកដែលកំពុងតមអាហារ ព្រោះវាផ្ទុកជាតិFiber និងទឹកច្រើន ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត។ បន្ថែមពីនេះប៉េងប៉ោះជួយរក្សាជាតិស្ករនៅក្នុងឈាមឲ្យមានតុល្យភាពដែលជាកត្តាចំបងក្នុងការស្រក់គីឡួ ហើយវាក៏មានផ្ទុកសារធាតុក្រូមីញ៉ូម ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។

៨ ប៉េងប៉ោះល្អសម្រាប់សួតរបស់អ្នក

52FC4C58-14C5-4681-93B4-F076C4DE3E85


 

លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃ lycopene អាចជួយរក្សាកម្រិតរ៉ាឌីកាល់សេរីក្នុងការត្រួតពិនិត្យ ការពាររាងកាយរបស់អ្នកពីបញ្ហាផ្លូវដង្ហើម។ផ្លែប៉េងប៉ោះមានផ្ទុកសារធាតុ Beta-carotene ដែលត្រូវបានគេស្គាល់ថាអាចធ្វើអោយមុខងារសួតប្រសើរឡើង ហើយវាអាចបន្ថយភាពចាស់នៃសួតផងដែរ។ ការស្រាវជ្រាវមួយចំនួនថែមទាំងបានបង្ហាញថា ប៉េងប៉ោះអាចស្តារការខូចខាតសួតដែលបណ្តាលមកពីការជក់បារីថែមទៀតផង។

៩ ផ្លែ​ប៉េងប៉ោះ​អាច​ជួយ​ដល់​សុខភាព​មាត់​ធ្មេញ

0FDF30E3-514A-4EEC-A3E8-FEBC251286EC


 

ការសិក្សាបានបង្ហាញថា សារធាតុ Lycopene អាចជួយព្យាបាលជំងឺអញ្ចាញធ្មេញ និងរលាកអញ្ចាញធ្មេញ ដោយការប្រឆាំងរ៉ាឌីកាល់សេរី។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរប្រយ័ត្នកុំទទួលទានប៉េងប៉ោះឆៅច្រើន។ ប៉េងប៉ោះមានអាស៊ីតខ្ពស់ដែលអាចធ្វើឱ្យខូចស្រទាប់ធ្មេញរបស់អ្នក ហើយការដុសធ្មេញភ្លាមៗបន្ទាប់ពីបរិភោគអាចធ្វើឱ្យធ្មេញរបស់អ្នកកាន់តែអាក្រក់។ គេណែនាំឲ្យរង់ចាំយ៉ាងហោចណាស់ 30 នាទីមុនពេលអ្នកដុសធ្មេញ ឬគ្រាន់តែលាងជម្រះមាត់របស់អ្នកបន្ទាប់ពីញ៉ាំប៉េងប៉ោះ។


 


ថ្ងៃចន្ទ, 24 ខែតុលា 2022 11:56  BeeTube News