BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋាភិបាលបន្តចែកស្រូវពូជដល់កសិករដែលរងផលប៉ះពាល់នៅខេត្តបាត់ដំបង

ថ្ងៃចន្ទ, 24 ខែតុលា 2022 10:51  លាង ឡា

2022-10-24 10.46.21 (1) (1)

បាត់ដំបង៖ ប្រជាកសិករប្រមាណ១ម៉ឺន ១៥០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានទទួលស្រូវពូជពីរាជរដ្ឋាភិបាល ដើម្បីមានលទ្ធភាពស្ដារការដាំដុះឡើងវិញ។ នៅក្នុងពិធីចែកស្រូវពូជ និងសំណេះសំណាលនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលជួយប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា នៅកម្ពុជានិងពិភពលោកសុទ្ធតែជួបបញ្ហាប្រឈមដូចគ្នាទាំងអស់ដោយសារតែគ្រោះធម្មជាតិហើយរាជរដ្ឋាភិបាលក៏បានបញ្ចេញស្រូវពូជប្រមាណជា៧ពាន់តោនទៅដល់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពស្ដារឡើងវិញហើយបន្តយកចិត្តទុកដាក់ដល់ការស្ដារដំណាំផ្សេងៗទៅដល់ក្រុមគ្រួសារដែលមិនមានលទ្ធភាពក្នុងការធ្វើស្រូវឡើងវិញផងដែរ។

របាយការណ៍របស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ទឹកជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ដល់១៤ក្រុង-ស្រុក (លើ៩១ឃុំសង្កាត់ និង៥០២ភូមិ) ក្នុងនោះបណ្តាលឱ្យរងផលប៉ះពាល់ដល់ប្រជាជនសរុបចំនួន ២៩,៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាពចំនួន ១,០៥១គ្រួសារ៕

2022-10-24 10.46.26 (1)

2022-10-24 10.46.31 (1)


 


ថ្ងៃចន្ទ, 24 ខែតុលា 2022 10:51  លាង ឡា