BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីផ្តល់ស្រូវពូជជាង ៥០០តោនជូនប្រជាកសិករ

ថ្ងៃអាទិត្យ, 23 ខែតុលា 2022 10:05  លាង ឡា

 

photo_2022-10-23_09-51-08 (2)

នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមន្រ្តីគ្រប់ជាន់ថ្នាក់ដែលបានចេញប្រតិបត្តការសង្រ្គោះពលរដ្ឋពីហានិភ័យគ្រោះទឹកជំនន់បានទាន់ពេលវេលា។ 

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងដែរថា ទឹកជំនន់ដែលកើតឡើងពីគ្រោះធម្មជាតិគឺមិនអាចទៅហាមមិនឲ្យកើតបានទេ ប៉ុន្តែទាមទារឲ្យថ្នាក់ជាតិត្រូវអន្តរាគមន៍បន្ទាន់។

របាយការណ៍របស់អាជ្ញាធរបានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ក្រុងស្រុកចំនួន៨ ក្នុងខេត្តបន្ទាយមានជ័យរួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ និងបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៥ពាន់គ្រួសារ៕

photo_2022-10-23_09-51-14

photo_2022-10-23_09-55-33


 


ថ្ងៃអាទិត្យ, 23 ខែតុលា 2022 10:05  លាង ឡា