Eurasiareview-
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានជួបនិយាយគ្នាតាមទូរស័ព្ទជាលើកទី១អស់រយះពេលជាច្រើនខែកាលពីថ្ងៃសុក្រ ខណៈដែលមន្ត្រីរុស្សីបានចង្អុលបង្ហាញថាជាការបើកចំហរដើម្បីជាលទ្ធភាពក្នុងការជជែកគ្នា ខណៈដែលកងកម្លាំងអ៊ុយក្រែនកាន់តែខិតចូលកៀកទៅកាន់ភាគខាងត្បូងនៃខេត្តទីក្រុងកំពង់ផែ Kherson ដែលរុស្សីកាន់កាប់។ សហរដ្ឋអាមេរិកនិងរុស្សីទាំង២បានបញ្ចេញនូវការអានពីការសន្ទនាតាមទូរស័ព្ទ រវាងលោករដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក Lloyd Austin និងរុស្សី Sergei Shoygu ដោយបានយល់ព្រមធ្វើការសន្ទនាអំពីសង្រ្គាមនៅក្នុងអ៊ុយក្រែន។ បើយោលទៅតាមការអានរបស់មន្ទីរប៉ង់តាហ្គោន Austin បានបញ្ជាក់ថាសារះសំខាន់ក្នុងការថែរក្សាទំនាក់ទំនងនៅចំពេលដែលសង្រ្គាមដែលប្រឆាំងនឹងអ៊ុយក្រែនកំពុងតែបន្ត។
ទោះជាយ៉ាងណានេះជាការសន្ទនាជាចុងក្រោយ ដែលបានលេចចេញមកខណៈដែលវិមានក្រឹមឡាំង បានបង្ហាញសញ្ញាបើកចំហរខ្លួនចង់ឲ្យមានការចរចារ។ អ្នកនាំពាក្យ Dmytry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្សី Vladimir Putin បានបើកចំហរឲ្យមានការចរចាតាំងតែពីដំបូងម្លេះ "Putin បានព្យាយាមផ្តួចផ្តើមគំនិតក្នុងការជជែកគ្នាទាំង២ជាមួយ NATO និងសហរដ្ឋអាមេរិក សូម្បតែមុនពេលដែលមានប្រតិបត្តិការយោធាពិសេស” Peskov បានបន្ថែម ដោយប្រើភាសារបស់រុស្សីសំរាប់សង្រ្គាមនៅក្នុងអ៊ុយក្រែន។ នៅព្រឹកថ្ងៃសុក្រ លោកប្រធានាអិបតី Recep Tayyip Erdogan ក៏បានបង្ហាញផងដែរនូវការលើកឡើងនូវក្តីសង្ឃឹមក្នុងការជជែកគ្នា។ ដោយនិយាយថា Putin ឥឡូវនេះបានបន្ទន់ជំហរច្រើនហើយនឹងបើកចំហរច្រើនសំរាប់ការជជែកគ្នា។
មន្ត្រីសហរដ្ឋអាមេរិកនិង NATO បាននិយាយដដែលៗថា ផ្លូវដែលឆាប់រហ័សបំផុតរបស់ Putin ដើម្បីបញ្ចប់ការប្រយុទ្ធគឺលោកត្រូវតែដកកងទ័ពទាំងអស់ចេញពីអ៊ុយក្រែន គឺជាអ្វីដែលរុស្សីបានបដិសេធមិនព្រមធ្វើ។ មន្ត្រីលោកខាងលិចបាននិយាយដូចគ្នាថា ពេលវេលាក្នុងការរៀបចំដើម្បីដោះស្រាយគឺការព្រមព្រៀងគឺស្ថិតនៅលើអ៊ុយក្រែន ដែលបានប្តេជ្ញាចិត្តថានឹងចាប់យកទឹកដីបច្ចុប្បន្នដែលកាន់កាប់ដោយរុស្សីរួមទាំង Crimea ដែលបានចាប់យកដោយរុស្សីតាំងពីឆ្នាំ២០១៤។ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr ZelensKy ក៏បានបដិសេធផងដែរនូវការជជែកគ្នាណាមួយជាមួយទីក្រុងមូស្គូក្នុងខណៈដែល Putin ស្ថិតនៅក្នុងអំណាច។
ទន្ទឹមគ្នានោះដែរ កាលពីថ្ងៃសុក្រកងកម្លាំងអ៊ុយក្រែនបានបន្តកៀបសង្កត់នូវការរុលទៅមុខរបស់ខ្លួនប្រឆាំងទៅនឹងកងទ័ពរុស្សីនៅក្នុងតំបន់ Kherson ដោយផ្តោតទៅលើមុខព្រួញផ្លូវដែលផ្គត់ផ្គង់នៅពាសពេញទន្លេ Dnipro ។ អ្នកនាំពាក្យទីបញ្ជាការអ៊ុយក្រែនប្រចាំតំបន់ប្រតិបត្តិការណ៍ភាគខាងត្បូងនៃ Kherson បាននិយាយថា កងកម្លាំងរបស់គេបានធ្វើការវាយប្រហារទៅលើស្ពានដ៏សំខាន់នៅល្ងាចថ្ងៃព្រហស្បត៍ ក៏ដូចជាសាឡាងជាច្រើនដែលបានឆ្លងកាត់ទន្លេ ហើយនឹងស្ពានបណ្តែតដែលប្រើប្រាស់ដោយកងទ័ពរុស្សីដើម្បីផ្គត់ផ្គង់កងទ័ពនៅក្នុង Kherson។ លោកប្រធានាធិបតី Volodymyr ZelensKy កាលពីយប់ថ្ងៃព្រហស្បត៍ បានចោទប្រកាន់រុស្សីថា កំពុងតែរៀបចំធ្វើការបំផ្លាញទំនប់ដី៏សំខាន់នៅក្នុងតំបន់ Kherson៕