BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ៖ បន្តអំពាវនាវដល់ពលរដ្ឋរស់នៅតំបន់អង្គរ ត្រូវចិត្តចាកចេញដោយវៃឆ្លាត

ថ្ងៃសៅរ៍, 22 ខែតុលា 2022 11:37  លាង ឡា

photo_2022-10-22_11-30-41 (1)

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់អង្គរ ត្រូវចិត្តចាកចេញដោយភាពវៃឆ្លាត ខណៈយុទ្ធនាការសង្រ្គោះអង្គរ នឹងមិនរាថយទេ។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា អ្នករស់នៅជុំវិញតំបន់អង្គរ ពុំអាចសាងសង់អ្វីបន្ថែមបានទេ ព្រោះខុសគោលការណ៍ច្បាប់  ដូច្នេះគួរសម្រេចចិត្តចាកចេញឲ្យហើយ។ 

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសដែរថា យុទ្ធនាការ នៃការសង្រ្គោះអង្គរ គឺមិនរាថយទេ ដូច្នេះអ្នករស់នៅខុសច្បាប់នៅតំបន់អង្គរ និងតំបន់អាជ្ញាធរអប្សរា សូមប្រញាប់សម្រេចចិត្តចាប់ឆ្នោតយកដីដែលរដ្ឋរៀបចំ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានពលរដ្ឋចំនួន ៩១៣៤គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាប៕

photo_2022-10-22_11-30-46 (1)

photo_2022-10-22_11-30-50 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 22 ខែតុលា 2022 11:37  លាង ឡា