Yahoo News-
កងកម្លាំងរុស្សីនៅក្នុងអ៊ុយក្រែនអាចនឹងកំពុងធ្វើផែនការក្នុងការដកទ័ពយ៉ាងធំចេញពី Kherson បន្ទាប់ពីការតែងតាំងមេបញ្ជារការថ្មីក្នុងដែលទទួលយកការឈ្លានពានថាកងទ័ពស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៅក្នុងតំបន់។ មេបញ្ជារកាប្រតិបត្តិការណ៍បានសម្លឹងមើលនូវទស្សនវិស័យអវិជ្ជមាននៃអ្វីដែលគេហៅថា “កិច្ចប្រតិបត្តិការយោធាពិសេស” គឺមានលក្ខណមិនធម្មតាបើយោងទៅតាមបច្ចុប្បន្នភាពកាលពីថ្ងៃព្រហស្បតិ៍ដោយទីស្តីក្រសួងការពារជាតិអង់គ្លេស។ "វាទំនងជាបង្ហាញថាអាជ្ញាធរបានពិចារណារយ៉ាងដិតដល់ក្នុងការធ្វើការដកទ័ពយ៉ាងធំនៃកងកម្លាំងរបស់គេពីទីកន្លែងនៃទិសខាងលិចនៃទន្លេ Dnipro" ក្រសួងការពារជាតិនិយាយ។
នៅក្នុងកិច្ចសម្ភាសន៍ជាលើកទី១នៅលើកញ្ចក់ទូរទស្សន៍ចាប់តាំងពីការតែងតាំងរូបលោកក្នុងដើមខែនេះលោកឧត្តមសេនីយ៍ Sergei Surocklin បាននិយាយថាស្ថានការណ៍នៅលើសមរភូមិមានការតឹងតែងខណៈដែលយោធារបស់អ៊ុយក្រែនបានបន្តប៉ុនប៉ងធ្វើការវាយប្រហារទៅលើទីតាំងដែលខ្លួនកាន់កាប់។ លោកប្រាប់ប្រព័ន្ធទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារ៍ថា កងកម្លាំងទីក្រុងមូស្គូនឹងធានានូវសុវត្តិភាពនៃការជំលៀសប្រជាពលរដ្ឋនៅទីក្រុងខាងត្បូង Kherson ដែលជាសញ្ញានៃទំនងជាមានការប្រយុទ្ធគ្នាយ៉ាងជូរចត់នៅតាមដងផ្លូវ។ ក្រសួងការពារជាតិនិយាយថាការប្រឈមមុខយ៉ាងខ្លាំងក្លារបស់កងកម្លាំង Vladimir Putin នឹងដកថយនូវកម្លាំងព្រមទាំងយុទ្ធោបករណ៍យោធាចេញពីត្រើយទន្លេ Dnipro។
នៅក្នុងហេតុផលនេះ រុស្សីនឹងត្រូវពឹងផ្អែកទៅលើស្ពានពោងជាបណ្តោះអាសន្នដែលខ្លួនបានស្ថាបនាជាបណ្តោះអាសន្ននៅជិត Kherson ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយនឹងសាឡាងដើម្បីចាកចេញពីតំបន់នេះ។ Kherson គឺជារដ្ឋធានីនៅក្នុងតំបន់តែមួយគត់បានរៀបចំកាន់កាប់ចាប់តាំងពីគេបានឈ្លានពានចូលអ៊ុយក្រែនកាលពី៨ខែមុន។ ទោះជាយ៉ាងណាវាជារឿងសំខាន់នៃយុទ្ធសាស្ត្រខណៈដែលពួកគេបានកាន់កាប់មាត់ទន្លេ Dnipro និងផ្លូវដីទៅកាន់ឧបទ្វីប Crimea ដែលរុស្សីបានភ្ជាប់យកនិងចូលកាន់កាប់តាំងពីឆ្នាំ២០១៤ ខណៈដែលអ៊ុយក្រែននៅតែប្រយុទ្ធយ៉ាងស្វិតស្វាញពីប្រតិបត្តិការរបស់គេនៅក្នុងតំបន់វាហាក់ដូចជាកាន់តែមានការតឹងតែងនៅក្នុងតំបន់ដែលធ្វើឲ្យរុស្សីមានការខូចខាតយ៉ាងដំណំ។
ទូរទស្សន៍រដ្ឋរុស្សីបានរៀបចំឲ្យមានអ្នកទស្សនានូវលទ្ធភាពនៃការដកថយរបស់កងទ័ពរុស្សីដោយបានផ្សាយនូវបទសម្ភាសន៍ជាមួយនឹងអ្នកឆ្លងឆ្លើយព័ត៌មានអំពីសង្រ្គាមនិងប្រអប់មាត់របស់វិមានក្រឹមឡាំង Alexander Kota ដែលបានព្រមានទាហានរុស្សីថានៅកន្លែងខ្លះមានចំនួនតិចមួយទល់នឹង៤។ Kots និយាយថា ប្រជាពលរដ្ឋស៊ីវិលត្រូវបានជំលៀសចេញពីទីក្រុងដើម្បីកាត់បន្ថយនូវការរងបូសនិងគ្រោះថ្នាក់ដល់អាយុជីវិត។ ឥឡូវនេះវាសំខាន់ណាស់សំរាប់យើងក្នុងការអត់ធ្មត់ ខ្ញុំមិនចង់ផ្តល់នូវការបកស្រាយចំពោះអ្នកណាម្នាក់នោះទេ ប៉ុន្តែយើងត្រូវតែថែរក្សារសំលៀងធ្មេញរបស់យើងក្នុងខែវិច្ឆិការហើយខ្ញុំមានការព្រួយបារម្ភក្នុងខែធ្នូ។