ក្រោយពីជំអឺកូវីដ-១៩បានថមថយស្របតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិបានមកកំសាន្តនៅប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង។
ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ នេះខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួន១ ៦៣៤ ៣៥២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន១៣៤ ១៥២នាក់ កើនឡើង២ ០៧៥,៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន៦ ១៦៧នាក់។ ភ្ញៀវទេចរជាតិចំនួន១ ៥០០ ២០០០នាក់ កើនឡើង១ ១៤៤,៤៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំនួន១២០ ៥៥២នាក់ នេះបើតាមរបាយការណ៍ពីរដ្ឋបាលខេត្ត។
ដោយឡែកក្នុងរយៈពេល១៨ថ្ងៃដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន១៧ ៤៧៨សន្លឹក ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានការកើនឡើង២ ៩៨៧,៩៩ភាគរយ។ ជាមួយនឹងការកើនឡើងភ្ញៀវទេសចរនេះប្រជាពលរដ្ឋ នឹងមានក្តីរំពឹងថានឹងមានការកើនឡើងនូវភ្ញៀវទេសចរជាបន្តបន្ទាប់បន្ថែមទៀតតាមរយៈការបើកចំហរជើងមេឃ៕