BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរចូលមកទស្សនារមណីយដ្ឋានអង្គរចាប់ផ្តើមមានកំណើនឡើងវិញជាបន្តបន្ទាប់

ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 09:11  មានជ័យ

2022-10-20 08.59.22

សកម្មភាពភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរបានកើនឡើងជាបន្តបន្ទាប់ដែលនេះជាសញ្ញាមួយបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរ នឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើរឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់រយៈពេលប្រមាណជាង២ ឆ្នាំកន្លងមកនេះដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

នេះបើតាមការបញ្ជាក់ពីក្រសួងវប្បធម៌នៅថ្ងៃទី១៩ ខែតុលា នេះ។ ជាក់ស្តែងនៅពេលព្រឹកព្រលឹមស្រាងៗថ្ងៃទី១៩ ខែតុលា នេះភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើន បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតនៅបរិវេណប្រាសាទអង្គរវត្តដែលសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៍បានចាប់ផ្តើមកើនឡើងវិញហើយ។

គួររំលឹកថា គ្រាន់តែរយៈពេល១សប្ដាហ៍ចាប់ពីថ្ងៃទី១០ ដល់១៦ ខែតុលា ២០២២ភ្ញៀវទេសចរជាតិ អន្តរជាតិ បានកើនឡើងដល់ចំនួន៩៣៨,៩២៨នាក់ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន២៤,៣៨៥នាក់ នេះបើតាមតួលេខពីក្រសួងទេសចរណ៍។ ដែលចំនួននេះ មានការកើនឡើងប្រមាណ១៥០.៤៥ ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក៕ 

2022-10-20 08.58.50

2022-10-20 08.58.55

2022-10-20 08.59.17

2022-10-20 08.59.27


 


ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 09:11  មានជ័យ