BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រាប់ផ្លែឈើ ៦ មុខ ដែលគេតែងតែបោះចោល ប៉ុន្តែល្អសម្រាប់សុខភាព

ថ្ងៃពុធ, 19 ខែតុលា 2022 16:03  BeeTube News

Disclaimer៖ អត្ថបទនេះគឺសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។ សូមពិនិត្យជាមួយគ្រូពេទ្យ ឬអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក មុនពេលទទួលទានគ្រាប់ពូជដែលមានរាយខាងក្រោមដើម្បីការពារហានិភ័យណាមួយដែលអ្នកអាចជួបប្រទះ។

១ គ្រាប់ឪឡឹកសម្រាប់ស្បែកកាន់តែប្រសើរ

75

ឪឡឹកគឺជាផ្លែឈើស្រស់ម្យ៉ាងដែលមានរសជាតិផ្អែម ហើយពេលយើងបរិភោគវា ផ្លែឈើនេះតែងតែនាំឲ្យយើងមានអារម្មណ៍ល្អនិងស្រស់ស្រាយផងដែរ។ ជាការពិតណាស់យើងតែតែមានទម្លាប់ដកគ្រាប់វាចេញមុនបរិភោគ ប៉ុន្តែតើយើងដឹងទេថា យើងកំពុងតែមិនដឹងរឿងអ្វីពីគ្រាប់ឪឡឹកនេះ ? តាមការពិតគ្រាប់ឪឡឹកនេះសម្បួរទៅដោយជាតិវីតាមីនCនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយព្យាលបាលមុននិងជួយឲ្យស្បែកកាន់តែប្រសើរឡើង។

២ គ្រាប់ល្ហុងសម្រាប់ប្រព័ន្ធរំលាយអាហារល្អ

ក្រៅពីមានរសជាតិឆ្ងាញ់ ផ្លែល្ហុងគឺជាផ្លែឈើដែលមានជីវជាតិខ្ពស់ ហើយអត្ថប្រយោជន៍របស់វាត្រូវបានគេស្គាល់យ៉ាងច្បាស់ផងដែរ។ ដូចផ្លែឈើដទៃដែរ យើងតែងតែដកគ្រាប់របស់វាចេញមុនទទួលទាន ឬយើងអាចនឹងបរិភោគគ្រាប់វាបន្តិចបន្តួចដោយគ្មានចេតនានិងមិនបានដឹង។ យើងដឹងទេថាគ្រាប់ល្ហុងនេះសម្បូរទៅដោយអង់ស៊ីមដែលត្រូវបានគេស្គាល់ថា papain ជួយបង្កើនសមត្ថភាពក្នុងការរំលាយអាហារ។

៣ ​​គ្រាប់ផ្លែទទឹមសម្រាប់ការសម្រកទម្ងន់

ការបើកផ្លែទទឹមមើលទៅហាក់ដូចជាការងារច្រើន ប៉ុន្តែទឹកដមដែលយើងទទួលបានពីផ្លែឈើនេះគឺតែងតែធ្វើឲ្យយើងពេញចិត្តជាខ្លាំង។ លើសពីនេះផ្លែឈើត្រជាក់នេះមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយរបស់យើង ហើយបើយោងតាមអ្នកជំនាញការសម្រកទម្ងន់ គាត់បានណែនាំថាគ្រាប់ពូជរបស់វាគឺជាថ្នាំដ៏ល្អសម្រាប់សុខភាព និងអាចជួយអ្នកក្នុងការសម្រកទម្ងន់ ។

៤ គ្រាប់ផ្លែប័រសម្រាប់សុខភាពសរសៃឈាមបេះដូង

avocado-seed-3

ជាក់ស្តែងគេគ្រប់គ្នាតែងតែនិយាយថាផ្លែបឺរគឺជាផ្លែឈើដែលមានសុខភាពល្អបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា គ្រាប់ផ្លែបឺរ គឺជាប្រភពដែលមិនសូវបានប្រើប្រាស់ ក៏ប៉ុន្តែវាមានប្រយោជន៍ខ្លាំងចំពោះសុខភាពបេះដូង និងសរសៃឈាម។

៥ គ្រាប់ក្រូចសម្រាប់បង្កើនថាមពល

នៅពេលដែលអ្នកនឹកដល់អ្វីដែលផ្អែមស្រស់សម្រាប់សុខភាពរបស់អ្នក ប្រាកដណាស់អ្នកនឹងនឹកឍឃើញផ្លែក្រូច។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់របស់វាមិនមែនជាផ្នែកមួយដែលយើងចូលចិត្តទទួលទាននោះទេ។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​បាន​ដឹង​នោះ​គឺ​ថា​គ្រាប់​ក្រូចទាំង​នោះ​អាច​ពន្លឿន​កម្រិត​ថាមពល​ក្នុង​រាងកាយរបស់យើង។ 

៦ គ្រាប់របស់ផ្លែផាសិនសម្រាប់សុខភាពផ្លូវចិត្ត

Passion-Fruit-Juice

ផ្លែ Passion គឺជាផ្លែឈើពណ៌ស្វាយ លឿងមាសដែលត្រូវបានគេដឹងថាមានរសជាតិឆ្ងាញ់និងជាផ្លែឈើដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។ ប៉ុន្តែ​តើមាន​នរណា​ដឹង​ថា​គ្រាប់​របស់វាអាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​យើង​ដូច​ផ្លែ​នោះ​? បើយោងតាមការសិក្សាស្រាវជ្រាវរបស់ Systematic Review គេបានបញ្ជាក់ឲ្យដឹងថា គ្រាប់របស់ផ្លែផាសិនសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលអាចជួយមនុស្សគ្រប់គ្រងកម្រិតនៃការថប់បារម្ភរបស់ពួកគេ។ 




 


ថ្ងៃពុធ, 19 ខែតុលា 2022 16:03  BeeTube News