BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home Lifestyle

ផលិតផលទាំង ៤ ដែលត្រូវបានក្លែងបន្លំថាជាអាហារសុភាព ប៉ុន្តែតាមពិតវាមិនមែនទេ

ថ្ងៃពុធ, 19 ខែតុលា 2022 12:29  BeeTube News

១ ទឹកផ្លែឈឺក្នុងប្រអប់ក្រដាស់

Free-Juice-Cardboard-Box-Packaging-Mockup-PSD-758x550

រឿងនិងកម្មវិធីទូរទស្សន៍ជាច្រើនបង្ហាញយើងទាំងអស់គ្នាថា ការបរិភោគទឹកផ្លែឈើ១ កែវផ្តល់ឲ្យរាងកាយនូវបរិមាណថាមពលចាំបាច់ស្ទើរតែពេញមួយថ្ងៃ។ នៅក្នុងការផ្សាយពាណិជ្ជកម្មអ្នកផលិតទឹកផ្លែឈើប្រើគ្រប់មធ្យោបាយនិងវិធីសាស្រ្តដើម្បីបង្ហាញពីភាពសម្បូរបែបនៃជាតិវីតាមីន និងជាតិរ៉ែនៅក្នុងផលិតផលរបស់ពួកគេ ប៉ុន្តែវាជាការពិតមួយផ្នែកប៉ុណ្ណោះ។ ជាក់ស្តែងអត្ថប្រយោជន៍នៃការបរិភោគទឹកផ្លែឈើពិតជាល្អជាងទឹកសូដាពិតមែន តែអ្នកកំុភ្លេចពីបរិមាណស្ករដែលមាននៅក្នុងភេសជ្ជៈទាំងនេះដែលអាចប៉ះពាល់ដល់សុខភាព។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាសុខភាពផ្សេងៗ អ្នកត្រូវចាំថាបរិភោគវាក្នុងចំនួនសមល្មម។

២ ត្រីសាម៉ុង

Salmon-story-image


 

ត្រីសាម៉ុងគឺជាផ្នែកមួយនៃមុខម្ហូបជាច្រើនសម្រាប់ការបរិភោគដែលផ្តល់ឲ្យមានសុខភាពល្អ សូម្បីតែចុងភៅល្បីៗក៏ប្រើប្រាស់ត្រីនេះក្នុងរូមន្តរបស់គេក្នុងការធ្វើម្ហូបដែរ។ ប្រហែលអ្នកអានជាច្រើនយល់ស្របថា ទោះបីជាត្រីសាម៉ុងចម្អិនបែបណាក៏ដោយ វាតែងតែមានរសជាតិឆ្ងាញ់និងមានជីវជាតិ។ ហេតុដូចនេះទើបផ្សារទំនើបជាច្រើនផ្តល់ឲ្យត្រីសាម៉ុងនេះ មានការចិញ្ចឹមនៅកសិដ្ឋានពិសេស ហើយវាត្រូវបានគេទទួលយកជាទូទៅថា លើសកម្រិតបរិមាណនៃសារធាតុ Omega 6 ដែលមានទំនាក់ទំនងជាមួយ Omega 3 ដែលធ្វើឲ្យប៉ះពាល់ក្នុងរាងកាយរបស់យើង។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា សមាមាត្រនៃអូមេហ្គា៣ទោអូមេហ្គា៦គឺ ៣ទៅ៤ក្នុងសាម៉ុងកសិដ្ឋាននិង១០ក្នុងសាម៉ុងធម្មជាតិ។ ដូចនេះអ្នកគួរតែគិតពិចារណាឡើងវិញមុនពេលទិញផលិផលកសិដ្ឋាន។ 

៣ Sushi and Rolls

Sushi-1024x536


 

Sushi&Rolls គឺជាអាហារដែលគេត្រូវបានស្គាល់ថាជាប្រភេទអាហារបំប៉ននិងអាហារមានសុខភាពល្អដោយសារវាពោរពេញទៅដោយគ្រឿងសមុទ្រ សារាយសមុទ្រ និងបាយសុទ្ធ។ ក៏ប៉ុន្តវាមានធាតុផ្សំជាច្រើនទៀតត្រូវដាក់បញ្ចូលរួមមាន mayonnaise ស្ករនិងទឹកជ្រលក់ជាច្រើនទៀត។ Sushi Roll អាចកាត់បាន៦ទៅ៩ដុំ ហើយផ្ទុករហូតដល់ ៥០០ កាល់ឡូរីដែលបញ្ជាក់បានថាវាគ្មានអ្វីល្អប្រសើរជាងFastFoodទេ។

៤ ភីហ្សាបួស

Veggie-Pizza-8


 

ថ្មីៗនេះ ហាងភីហ្សានិងភោជនីយដ្ឋាននានាបានផ្តល់ជូនយើងនូវអ្វីដែលហៅថា ភីហ្សាបួស។ តាមក្បួនធ្វើម្ហូបមេចុងភៅគ្រាន់តែជំនួសសមាសធាតុសាច់នៃភីហ្សាជាមួយបន្លែមួយជាមួយនឹងការបន្ថែមរុក្ខជាតិឬពន្លកផ្សេងៗនៅលើភីហ្សានេះ។ ប៉ុន្តែ​មិន​ថា​ការ​បំពេញ​បែប​ណា​នោះ​ទេ ម្សៅនំភីហ្សានៅតែ​ធ្វើ​ពី​ម្សៅ​សហើយសមាសធាតុសំខាន់សម្រាប់ធ្វើនៅតែមានឈីសនិងsauceដដែល។ ក្នុងករណីនេះអត្ថប្រយោជន៍ភីហ្សាបួសគឺគួរឱ្យសង្ស័យណាស់មែនទេ?





 


ថ្ងៃពុធ, 19 ខែតុលា 2022 12:29  BeeTube News