BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីរុស្ស៊ីបំផ្លាញរោងចក្រអគ្គិសនីទាំងអស់នៅអ៊ុយក្រែន?

ថ្ងៃពុធ, 19 ខែតុលា 2022 12:03  BeeTube News

ukraine-firefighters-electric-station

អ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ស្ពាននៃតំបន់គ្រីមៀត្រូវ​បាន​កំទេចឡើងថ្មីៗនេះ។ ជាក់ស្តែងវាគឺជានិមិត្តសញ្ញាបង្ហាញពីអំណាច​របស់​លោកពូទីន ម្ល៉ោះហើយការទំទេចស្ពាននេះពីសំណាក់អ៊ុយក្រែនបានជះឥទ្ធិពលដ៏ខ្លាំងក្លាធ្វើអោយអំណាចរបស់លោកក៏បានថយចុះដូចគ្នា។ នៅលើស្ពាននេះហើយដែលរុស្ស៊ីបានផ្គត់ផ្គង់កងទ័ពរបស់ខ្លួនដែលកាន់កាប់នៅតំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ជារៀងរាល់យប់និងថ្ងៃ មាន រថភ្លើងដឹកសម្ភារៈយោធានិងប្រេងឥន្ធនៈជាច្រើនបានធ្វើដំណើរឆ្លងកាត់នោះដើម្បីប្រើប្រាស់នៅក្នុងរថក្រោះ និងរថពាសដែកមួយចំនួន។ ចំណែកនៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលាវិញផងដែរ អ៊ុយក្រែន​ក៏ត្រូវបានភ្ញាក់​ឡើងវិញជាមួយ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីលដ៏ខ្លាំងសម្បាវិញម្តង!កាំជ្រួចមីស៊ីល kamikaze និងដ្រូនជាង 100 គ្រឿងត្រូវបានបាញ់បង្ហោះឡើងនៅត្រង់តំបន់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីសំខាន់ៗរបស់អ៊ុយក្រែន។ រុស្សីបានចំណាយប្រាក់ជិត 500 លានដុល្លាទៅលើដំណើរការផ្គត់ផ្គង់អគ្គិសនីនេះ។ រុស្ស៊ីបានព្រមធ្វើអោយទីក្រុងមួយចំនួនរបស់អ៊ុយក្រែនមិនមានអគ្គិសនីប្រើប្រាស់អស់មួយរយៈ។ នៅថ្ងៃបន្ទាប់ ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅតែបន្តទៅមុខ។ ស្ទើរតែ 30% នៃគ្រឿងបរិក្ខារអគ្គិសនីសំខាន់ៗត្រូវបានខូចខាតអស់ជាច្រើន។

ប្រធានាធិបតីអ៊ុយក្រែនបានច្រានចោលជាសាធារណៈលក្ខខណ្ឌដែលអាចចរចាបានជាមួយលោកពូទីន ហើយបន្ទាប់មកកងទ័ពអ៊ុយក្រែនក៏បានបង្កើនការវាយលុករបស់ខ្លួន។ សកម្មភាពនេះ​បង្ខំអោយ​លោកពូទីនផ្លាស់ប្តូរ​យុទ្ធសាស្រ្តនៃ​សង្រ្គាមវិញ! នាពេលនេះលោក​បាន​ចាប់​ផ្តើមបើកយុទ្ធនាការប្រយុទ្ធជាមួយ​នឹងប្រជា​ជន​ស៊ីវិល​អ៊ុយក្រែនវិញ។ លោកពូទីនសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីយ៉ាងហោចណាស់ទទួលបានមកវិញដែនដីដែលលោកធ្លាប់បានកាន់កាប់! លោកបាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ថា បើ​សិនជាលោក​មិន​អាច​ដោះស្រាយ​បញ្ហាជាមួយកងទ័ព​អ៊ុយក្រែន​បាន​ទេនោះលោកនឹង​ធ្វើ​សង្រ្គាម​ជាមួយ​ប្រជាជន​ស៊ីវិល​អ៊ុយក្រែនវិញ។ លោកនឹង​ទុក​វា​ចោល​ពួកគេអោយរស់នៅដោយ​គ្មាន​ភ្លើងអគ្គិសនី និង​គ្មាន​កំដៅ ខណៈពេលដែលរដូវរងា​ក៏ជិតឈានចូលមកដល់។ ធ្វើយ៉ាងណាអោយពួកគេទទួលរងនូវទុក្ខវេទនាពីភាពត្រជាក់ ការស្រេកឃ្លាន និងសកម្មភាពមិនមានភាពងាយស្រួលទាំងឡាយ។

បើគ្មានអគ្គិសនីនោះទេ នោះទីក្រុងទំនើបនឹងងាយរងគ្រោះណាស់។ បើនិយាយអោយប្រាកដទៅ អ្វីគ្រប់យ៉ាងនឹងគ្មានដំណើរការនោះទេ។ ទីក្រុងទាំងមូលនឹងត្រូវរងគ្រោះដោយគ្មានកំដៅ ទឹក បណ្តាញទំនាក់ទំនង និងប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ ហើយនឹងជួបផលវិបាកពីបញ្ហាទឹកស្អុយដែលបន្សល់ទុកជាច្រើនថ្ងៃនៅក្នុងទីក្រុងផងដែរ។ ម្យ៉ាងវិញទៀត ធនាគារ និងម៉ាស៊ីន ATM នានាក៏នឹងត្រូវលែងដំណើរការផងដែរ។ ចំណែកឯរថភ្លើងក្រោមដី ឡានក្រុងសាធារណៈដើរដោយអគ្គិសនី និងសូម្បីតែស្ថានីយ៍ប្រេងឥន្ធនៈក៏នឹងឈប់ដំណើរការទៀតផង។ បើ​គ្មាន​ភ្លើងអគ្គិសនី​ទេ នោះទីក្រុង​នឹងលែងដំណើរការដូចមុនហើយ។ ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីលនា​ថ្ងៃ​ទី​១០ ខែ​តុលាអាចកាត់ផ្តាច់បានអគ្គិសនីប្រហែលជា ៣០% នៃ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​អ៊ុយក្រែនទាំងអស់។ នេះគឺជាកំរិតបរិមាណដ៏ច្រើនលើសលប់ណាស់។ ម៉្យាងវិញទៀតអាចនិយាយបានថាការវាយប្រហារទាំង៤លើកបែបនេះអាចគ្រប់គ្រាន់នឹងទាញទម្លាក់អ៊ុយក្រែនទាំងស្រុងអោយធ្លាក់ចុះទៅកាន់សម័យកាលនៃសតវត្សទី១៨វិញ។ បញ្ហានោះកាន់តែធ្ងន់ធ្ងរគឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធថាមពលភាគច្រើនរបស់អ៊ុយក្រែនគឺហួសសម័យកាលទៅហើយ ដោយពួកវាត្រូវបានសាងសង់ឡើងតាំងពីនៅក្នុងសម័យសហភាពសូវៀតមកម្ល៉េះ។ អ៊ុយក្រែន​បាន​បញ្ចេញកំលាំង​ថាមពល​ទាំងអស់​ដើម្បី​ស្តារជួសជុល​ការ​ខូចខាតមកវិញ​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​រុស្ស៊ីក៏នៅតែ​អាចធ្វើការ​វាយប្រហារ​ម្តង​ហើយ​ម្តងទៀតបានដែរ។ ការបំផ្លាញគឺតែងតែងាយស្រួលជាងការជួសជុលសាងសង់ស្រាប់ហើយ។ ដូច្នេះដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ៊ុយក្រែនចំពោះស្ថានភាពបែបនេះគឺគួរតែពង្រឹងគុណភាពនៃប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់ខ្លួន។

 


ថ្ងៃពុធ, 19 ខែតុលា 2022 12:03  BeeTube News