BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រោយពីស្ថាបនាផ្លូវបេតុងព័ទ្ធជុំវិញរួចឧទ្យានជាតិកែបកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍

ថ្ងៃពុធ, 19 ខែតុលា 2022 10:03  មានជ័យ

2022-10-19 09.56.56 (1)

ឧទ្យានជាតិកែបគឺជាឧទ្យានជាតិមួយនៅក្នុងខេត្តកែបរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ និងមានផ្ទៃដី៦៦,៦គីឡូម៉ែត្រការ៉េ ហើយឧទ្យាននេះមានជួរភ្នំតូចមួយដែលមានផ្លូវ និងផ្លូវលំដែលពេញនិយមពីអ្នកទេសចរហើយក្រោយពីផ្លូវបេតុងព័ទ្ធជុំវិញត្រូវបានស្ថាបនារួចឧទ្យានជាតិនេះកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ នេះបើតាមការបញ្ជាក់ពីអាជីវករអ្នករកស៊ីលក់ដូរនៅទីនោះ ។

ម្ចាស់ហាងកាហ្វេមួយបាននិយាយថា បច្ចុប្បន្នការលក់ដូរ នំចំណី និងកាហ្វេផ្សេងៗដាច់ជាងមុនព្រោះភ្ញៀវមកកម្សាន្តច្រើន ហើយតាមការកត់សម្គាល់សន្ទុះភ្ញៀវចាប់ផ្តើមកើនឡើងក្រោយពីមានផ្លូវឡើងលើភ្នំត្រូវបានស្ថាបនា។ ចំណែកលោកសុជាតិ អ្នកគ្រប់គ្រងរីស៊តមួយនៅទីនោះបានរៀបរាប់ថា ក្រោយពីរាជរដ្ឋាភិបាលបើកប្រទេសដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញខេត្តកែបមានកំណើនភ្ញៀវទេសចរជាលំដាប់។ សម្រាប់រីស៊តក៏មានភ្ញៀវមកស្នាក់នៅច្រើនក្រោយពេលមានផ្លូវល្អថែមទាំងបានប្រើប្រាស់សេវាកម្សាន្តផ្សេងៗនៅក្នុងឧទ្យានជាតិកែបក្បែរទីតាំងនេះផងដែរ។

2022-10-19 09.57.00

សូមបញ្ជាក់ថា ឧទ្យានជាតិកែបមានទីតាំងស្ថិតនៅកណ្តាលក្រុងគ្របដណ្តប់លើផ្ទៃដីទំហំ១.១៥២ហិកតា។ ឧទ្យានជាតិនេះមានធនធានធម្មជាតិប្រកបដោយសក្តានុពលជាច្រើន។ ក្នុងនោះរួមមាន ព្រៃឈើ ជីវៈចម្រុះ សត្វព្រៃច្រើនប្រភេទពិសេសសត្វស្វារាប់ពាន់ក្បាលមានរូងភ្នំ និងល្អាងដ៏ល្អប្រណីត។ ជាគោលដៅទៅអនាគត អាជ្ញាធរ នឹងរៀបចំឧទ្យាននេះជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីអភិរក្សការពារ និងទប់ស្កាត់ការទន្ទ្រានយកដីរដ្ឋ។ ឧទ្យានជាតិនេះក៏ជាបេះដូងទេសចរណ៍នៃខេត្តកែបផងដែរ ឧទ្យាននេះផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ផងដែរដូចជា ត្រី ក្តាម បង្គា មឹក លៀស ខ្យង ងាវជាដើម។

គួររំលឹកថា ផ្លូវបេតុងប្រវែង៦គីឡូម៉ែត្រស្ថិតនៅភ្នំកែបធំនៃឧទ្យានជាតិកែប ដែលប្រសិទ្ធិនាមថា “រុក្ខវិថីបុប្ជាប្រសិទ្ធ” ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕

2022-10-19 09.57.06

2022-10-19 09.57.11

2022-10-19 09.57.17

2022-10-19 09.57.22

2022-10-19 09.57.28

2022-10-19 09.57.36

2022-10-19 09.57.41


 


ថ្ងៃពុធ, 19 ខែតុលា 2022 10:03  មានជ័យ