BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់ដ្រូនរុស្សីធ្វើឲ្យមានការដាច់ចរន្តអគ្គីសនីស្ទើរពាសពេញប្រទេសអ៊ុយក្រែន

ថ្ងៃពុធ, 19 ខែតុលា 2022 09:47  គុន ច័ន្ទរដ្ឋា

2022-10-19 09.44.03 (1) (1)

BBC-

រដ្ឋអាជ្ញាបាននិយាយថាមនុស្ស២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទីក្រុងកំទេចកំទីរនិងផ្សែងនៅជុំវិញស្ថានីយ៍ភ្លើងនៅជិតទន្លេ Dnipro។ ទឹកនិងភ្លើងត្រូវបានកាត់ផ្តាច់នៅក្នុង Zhytomyr ភាគខាងលិចទីក្រុង Kyiv ហើយនិងស្ថានីយ៍២ទៀតត្រូវបានរងការខូចខាតយ៉ាងដំណំនៅ Dnipro។ ការវាយប្រហារជាចុងក្រោយបានកើតឡើងក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីទីក្រុង Kyiv ត្រូវបានរងការវាយប្រហារដោយដ្រូន Kamikaze ។ ដ្រូនដែលគ្មានមនុស្សបើកបរត្រូវបានគេជឿជាក់ថាផលិតនៅអៀរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់នៅក្នុងរដ្ឋធានី និង៤នាក់ទៀតនៅក្នុងទីក្រុងភាគខាងជើងនៃ Sumy ព្រមទាំងបានវាយប្រហារទៅលើហេរដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលមានការដាច់ចរន្តអគ្គីសនីនៅក្នុងភូមិនិងក្រុងជាច្រើនរយ។

លោកប្រធានាធិបតី Volodymyr ZelensKy បាននិយាយនៅក្នុង Twitter កាលពីថ្ងៃអង្គារ៍ថាក្នុងរយៈពេល៨ថ្ងៃពីអតីត៣០% នៃស្ថានីយ៍អគ្គីសនីត្រូវបានបំផ្លាញ ដែលបណ្តាលឲ្យងងិតទូទាំងប្រទេស។ រុស្សីបានបង្កើនការវាយប្រហារនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនៅក្នុងទីក្រុងដែលនៅឆ្ងាយពីសមរភូមិមុខ។ មន្ត្រីបានប្រញ៉ាប់ប្រញ៉ាល់ទៅជួសជុលការខូចខាត ប៉ុន្តែការវាយប្រហារនៅមុនពេលរដូវរងារមកដល់បានបង្កើននូវការព្រួយបារម្ភអំពីរបៀបថា តើប្រព័ន្ធនឹងឆ្លើយតបដោយរបៀបណា? ជាដំបូងវានៅមិនទាន់ច្បាស់នៅឡើយថា តើដ្រូនប្រភេទណាដែលមានការពាក់ព័ន្ធទៅនឹងការវាយប្រហារកាលពីថ្ងៃអង្គារ៍?

ទោះជាយ៉ាងណាអ៊ុយក្រែនបាននិយាយថា រុស្សីបានបាញ់កាំជ្រួច S-300 ដែលជាប្រព័ន្ធការពារដែនអាកាសបានធ្លាក់ចំអគារអ្នកស្រុកនៅទីក្រុងភាគខាងត្បូងនៃ Mykolaiv ទាំងយប់បានសម្លាប់មនុស្សមួយនាក់។ ទីផ្សារដែលលក់ផ្កានៅក្នុងទីក្រុងក៏ត្រូវបានបំផ្លាញ នៅក្នុងទីក្រុងខ្លះអ៊ុយក្រែនបានទិញម៉ាស៊ីនភ្លើងនិងឡដុតឧស្ម៏ន ខណៈដែលនៅទូទាំងប្រទេសប្រជាពលរដ្ឋត្រូវបានជំរុញឲ្យកាត់បន្ថយនូវការប្រើប្រាស់ឋាមពលនៅក្នុងពេលដែលមិនចាំបាច់។ ទីក្រុងខ្លះត្រូវបានកាត់ផ្តាច់ភ្លើងទាំងស្រុងយើងរំពឹងគិតថា រុស្សីនឹងបង្កើនការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធឋាមពលនិងសង្រ្គាមទៅលើជនស៊ីវិលនៅទីក្រុងរហួតទៅដល់រដូវរំហើយ និងបង្ករសង្គ្រាមនៅក្នុងទីក្រុង។

នៅក្នុងការគណនាជាចុងក្រោយនៃសេវាចារកម្មក្រសួងការពារជាតិអង់គ្លេសបាននិយាយថា វាមានទំនងខ្ពស់ណាស់ថារុស្សីបានបង្កើននូវឆន្ទៈក្នុងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័នជនស៊ីវិលក្នុងការបន្ថែមទៅលើមុខព្រួញយោធាចាប់តាំងពីគេបានទទួលបរាជ័យនៅលើសមរភូមិក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការវាយប្រហារដោយមីស៊ីលរុស្សីនិងដ្រូនបានធ្វើឲ្យមានការអំពាវនាវសាជាថ្មីពីរដ្ឋាភិបាលអ៊ុយក្រែនក្នុងការសុំឲ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។ ថ្មីៗនេះសហរដ្ឋអាមេរិកបាននិយាយថា គេបានយល់ព្រមជាមួយនិងសម្ព័ន្ធមិត្តបារាំងនិងអង់គ្លេសថាការផ្គត់ផ្គង់ដ្រូនដោយអៀរ៉ង់វាបានរំលោភទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ដែលភ្ជាប់ទៅជាមួយនឹងកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ។


ថ្ងៃពុធ, 19 ខែតុលា 2022 09:47  គុន ច័ន្ទរដ្ឋា