AP,Moscow-
យន្តហោះចម្បាំងរុស្សីមួយគ្រឿងបានធ្លាក់កាលពីថ្ងៃច័ន្ទទៅក្នងតំបន់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរុស្សីនៃសមុទ្ទ Azov បន្ទាប់ពីមានការខូចម៉ាស៊ីនមួយ ដែលបន្សល់ទុកយ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់៣នាក់ ក្នុងចំណោមពួកគេបានស្លាប់នៅពេលដែលពួកគេបានលោតពីលើផ្ទះដែលមានកំពស់៩ជាន់នៃអគារមួយដើម្បីគេចេញពីភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ។ យន្តហោះទម្លាក់គ្រាប់បែក Su-34 បានធ្លាក់ចុះនៅក្នុងទីក្រុងកំពង់ផែនៃ Yevsk បន្ទាប់ពីម៉ាស៊ីនមួយរបស់យន្តហោះបានឆេះបន្ទាប់ពីបានហោះឡើងសំរាប់បេសកកម្មហាត់ហ្វឹកហ្វឺន ក្រសួងការពាជាតិរុស្សីបាននិយាយ។
ក្រសួងបាននិយាយថា អាកាសយានិកទាំង២រូបបានលោតឆ័ត្រដោយមានសុវត្តិភាពប៉ុន្តែយន្តហោះបានធ្លាក់ទៅក្នុងតំបន់ប្រជាពលរដ្ឋរស់នៅ ដែលបណ្តាលឲ្យមានភ្លើងឆាបឆេះប្រេងជាច្រើនតោននៅខាងក្រោមដែលប៉ះពាល់ដោយសារការធ្លាក់យន្តហោះនេះ។ បន្ទាប់ពីអស់រយៈពេលជាច្រើនម៉ោងក្នុងការឆេះក្នុងគំនរបាក់បែកនៃអគារ អាជ្ញារធរបាននិយាយថាអ្នកស្រុកចំនួន១៣នាក់រួមទាំងកូនក្មេង៣នាក់ត្រូវបានគេរកឃើញថាស្លាប់ ១៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររងរបួស។អភិបាលតំបន់រង Anna Menkonva បាននិយាយថាជន៣នាក់ក្នុងចំណោម៤នាក់ដែលរងគ្រោះបានស្លាប់ដោយសារបានលោតចុះពីលើអគារដែលមានកំពស់ខ្ពស់ នៅក្នុងការប៉ុនប៉ងទាំងអស់សង្ឃឹមដើម្បីគេចចេញពីអណ្តាតភ្លើង។
អាជ្ញារធរបានបម្រុងទុកបន្ទប់នៅក្នុងមន្ទីរពេទ្យនៅនឹងកន្លែងមួយហើយនិងយន្តហោះពេទ្យ។ អ្នកស្រុកប្រហែលជា៥០០នាក់ ត្រូវបានគេជម្លៀសចេញនិងផ្តល់នូវជម្រកបណ្តោះអាសន្ន។ វិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតី Vladimir Putin ត្រូវបានគេរាយការណ៍អំពីការធ្លាក់យន្តហោះនេះព្រមទាំងបានបញ្ជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងគ្រាមានអាសន្នជាមួយនឹងអភិបាលតំបន់ទៅកាន់កន្លែងកើតហេតុ Yeysk ដែលជាទីក្រុងដែលមានពលរដ្ឋប្រហែលជា៩០,០០០នាក់ ដែលជាកន្លែងនៃមូលដ្ឋានកងទ័ពអាកាសដ៏ធំរបស់រុស្សី។ កាមេរ៉ាសុវត្តិភាពបានបង្ហោះនូវរូបភាពវីឌីអូដែលបានបង្ហាញនូវរូបភាពយន្តហោះមួយដែលបានផ្ទះហើយអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ។
រូបភាពវីឌីអូរផ្សេងទៀតបានបង្ហោះនូវរូបភាពអគារដែលមានអណ្តាតភ្លើងកំពុងឆេះយ៉ាងខ្លាំងហើយនឹងសូរសម្លេងផ្ទុះផូងផាំងដែលអាចជាសម្លេងផ្ទុះគ្រាប់នៅក្នុងយន្តហោះ។ យន្តហោះ Su-34 គឺជាប្រភេទយន្តហោះដែលលឿនជាងសម្លេងមានម៉ាស៊ីន២ដែលបំពាក់ទៅដោយគ្រឿងឧបករណ៍អេឡិកត្រូនិកទំនើបៗនិងអាវុធដែលមានគ្រឿងក្នុងការវាយប្រហាររបស់កងកម្លាំងអាកាសរបស់រុស្សី។ យន្តហោះនេះត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងប្រទេសស៊ីរីហើយនិងការប្រយុទ្ធនៅក្នុងអ៊ុយក្រែន។ គ្រោះថ្នាក់កាលពីថ្ងៃច័ន្ទនេះបានកត់សំគាលថា វាជាលើកទី១០ហើយក្នុងការដែលកើតឧប្បទ្ទវហេតុលើយន្តហោះចម្បាំងដែលមិនមែនជាការប្រយុទ្ធនៅលើសមរភូមិ។