យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបាននិយាយថាការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននិងការកើនឡើងនៃអតិផរណាកុមារចំនួន ៤លាននាក់ទៅកាន់ភាពក្រីក្រនៅទូទាំងអឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល។ បន្ថែមពីនេះ អង្គការយូនីសេហ្វបានថ្លែងថាកុមារកំពុងតែប្រឈមមុខជាមួយបន្ទុកធ្ងន់បំផុតរបស់វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន បើគិតជាចំនួនភាគរយគឺ ១៩ភាគរយនៃការកើនឡើងតាំងពីឆ្នាំ ២០២១។ គួរបញ្ជាក់ផងដែរថាមូលនិធិសង្គ្រោះបន្ទាន់របស់កុមាររបស់អង្គការសហប្រជាជាតិបានទាញការសន្និដ្ឋានតាមការសិក្សាទិន្នន័យឆ្នាំ ២០២១។ លើសពីនេះ UNICEF បានរកឃើញថា ប្រទេសរុស្ស៊ីមានចំនួនជិតបិភាគបួននៃការកើនឡើងសរុបនៃចំនួនកុមារដែលរស់នៅក្នុងភាពក្រីក្រដោយសារតែសង្គ្រាមនៅអ៊ុយក្រែននិងវិបត្តិនៃការចំណាយក្នុងការរស់នៅក្នុងតំបន់ជាមួយនឹងកុមារចំនួន ២.៨ លាននាក់បន្ថែមទៀតកំពុងរស់នៅគ្រួសារក្រោមភាពក្រីក្រ។ ការវាយប្រហារសេដ្ឋកិច្ចរុស្ស៊ីពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានរួមបញ្ចូលជាមួយចំនួនប្រជាជនដ៏ធំរបស់ខ្លួនក្នុងការបង្កើតឥទ្ធិពលខាងក្រៅ។ អង្គការយូនីសេហ្វបានបន្ថែមទៀតថា អ៊ុយក្រែនគឺជាផ្ទះសម្រាប់កុមារកន្លះលានបន្ថែមទៀតដែលរស់នៅក្នុងភាពក្រីក្រ។ លោកAfshanKhanនាយប្រចាំតំបន់របស់អង្គការយូនីសេហ្វប្រចាំតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលបានថ្លែងថាកុមារទូទាំងតំបន់កំពុងត្រូវបំផ្លេចបំផ្លាញនៅក្នុងការភ្ញាក់ដ៏គួរឲ្យខ្លាច់នៃសង្គ្រាមនេះ។ លើសពីនេះគាត់ក៏បានបញ្ជាក់ថា ប្រសិនបើយើងមិនគាំទ្រកុមារនិងគ្រួសារទាំងនេះទេ ការកើនឡើងយ៉ាងខ្លាំងនៃភាពក្រីក្ររបស់កុមារនឹងធ្វើ់ឲ្យបាត់បង់ជីវិត បាត់បង់ការសិក្សា និងបាត់បង់ទ្រព្យសម្បត្តិផងដែរ។ ទីភ្នាក់ងារបានពន្យល់ថា គ្រួសារកាន់តែក្រីក្រ សមាមាត្រនៃប្រាក់ចំណូលកាន់តែធំ ដែលខ្លួនត្រូវចំណាយលើអាហារ និងប្រេងឥន្ធនៈ ដែលបន្សល់ទុកតិចជាងសម្រាប់ការថែទាំសុខភាព និងការអប់រំរបស់កុមារ ហើយពួកគេនឹងមានហានិភ័យច្រើនរួមមានហានិភ័យនៃអំពើហិង្សា ហានិភ័យនៃការកេងប្រវ័ញ្ច និងហានិភ័យនៃការំលោភបំភានជាដើម កត្តាទាំងនេះអាចប្រែទៅថាកុមារចំនួន៤៥០០បន្ថែមអាចស្លាប់មុនថ្ងៃខួបកំណើតដំបូងរបស់គេ និង កុមារចំនួណ ១១៧០០០លានបន្ថែមនឹងបោះបង់ការសិក្សាក្នុងឆ្នាំនេះ។ ជាក់ស្តែងពួកគេក៏បានអំពាវនាវឲ្យមានវិធានការជាច្រើនដើម្បីរកដំណោះស្រាយបញ្ហានេះរួមមាន ការផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ចាសកលដល់កុមារ និងការការពារការចំណាយសង្គម ជាពិសេសសម្រាប់កុមារនិងគ្រួសារដែលងាយរងគ្រោះ។ លោកAfshanKhanនាយប្រចាំតំបន់របស់អង្គការយូនិសេហ្វប្រចាំតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលបាននិយាយថា វិធានការតឹងរឹងនឹងធ្វើឲ្យកុមារឈឺចាប់បំផុត ធ្វើឲ្យកុមារកាន់តែធ្លាក់ទៅក្នុងភាពក្រីក្រនិងធ្វើឲ្យកាន់តែពិបាកចំពោះគ្រួសារដែលកំពុងមានការលំបាករួចហើយ។ក្រៅពីនេះគាត់ក៏បាននិយាយថាពួកយើងត្រូវតែការពារនិងពង្រីកការគាំទ្រសង្គមចំពោះគ្រួសារដែលងាយរងគ្រោះមុនស្ថានការកាន់តែអាក្រក់ជាងនេះ។