Politico-
សហរដ្ឋអាមេរិកមានបំណងនឹងបង្រ្កាបបន្ថែមទៀតទៅលើអៀរ៉ង់ក្នុងការដែលជួយរុស្សីនៅក្នុងសង្រ្គាមលើអ៊ុយក្រែនមន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទបន្ទាប់ពីមានរបាយការណ៍ថាទីក្រុង Tehran មានផែនការដើម្បីបញ្ជូនឲ្យទីក្រុងមូស្គូនូវមីស៊ីលដើម្បីប្រើនៅក្នុងសមរភូមិ។ ទណ្ឌកម្មទំនងជារួមបញ្ចូលទាំងសេដ្ឋកិច្ចនិងដែលអាចធ្វើទៅបានមន្ត្រីដែលទួលកិច្ចការនេះបានខាងពិនិត្យមើលការនាំចេញនឹងរៀបចំនៅការដាក់ទណ្ឌកម្មទៅលើភាគឺទី៣ដែលបានជួយទីក្រុងTehran និង Moscow។ តើយើងនឹងរៀបចំនឹងធ្វើអ្វិបន្ថែមទៀតទៅលើយោធាអៀរ៉ង់ដែលបានលក់អាវុធទៅឲ្យរុស្សី ? ប្រាកដណាស់ថា "យើងនឹងធ្វើ" មន្ត្រីសហរដ្ឋអាមេរិកបាននិយាយ។
សំរាប់អ្នកណាម្នាក់នៅក្នុងពិភពលោកដែលបានលក់ទាំងសម្ភារៈឲ្យអៀរ៉ង់ដែលអាចប្រើប្រាស់សំរាប់ដ្រូនឬក៏បាលីស្ទីកមីស៊ីល ឬក៏អ្នកណាម្នាក់ដែលពាក់ព៏ន្ធនិងការប្រយុទ្ធរវាងអៀរ៉ង់និងរុស្សី តើអ្នកនឹងយកចិត្តទុកដាក់ខ្លាំងក្លាដែរឬទេ? ពីព្រោះយើងដាច់ខាតនឹងដាក់ទណ្ឌកម្មទៅលើអ្នកណាម្នាក់ដែលបានជួយអៀរ៉ង់និងរុស្សីសម្លាប់អ៊ុយក្រែន។មន្ត្រីបានប្រកែកមិនបានបញ្ជាក់អំពីអនាគតនៃការដាក់ទណ្ឌកម្មជាក់លាក់ ឬក៏ធ្វើអត្ថាធិប្បាយដោយត្រង់ៗទៅលើរបាយការណ៍អំពីទំនាក់ទំនងរុស្សី-អៀរ៉ង់ក្នុងរឿងលក់អាវុធ។ កាសែត Washington Post បានរាយការណ៍កាពីចុងអាទិត្យថាអៀរ៉ង់ក្នុងការបន្តលក់ដ្រូន Kamikaze ដើម្បីកំទេចអ៊ុយក្រែនមានផែនការនឹងបញ្ជូនឲ្យទីក្រុងមូស្គូនូវមីស៊ីលដែលបាញ់ពីខ្ពង់រាបទៅខ្ពង់រាបបន្ថែមទៀត។
អៀរ៉ង់បានប្រកែកថា បានលក់អាវុធទៅឲ្យរុស្សីសំរាប់ប្រើប្រាស់នៅក្នុងអ៊ុយក្រែន។ មន្ត្រីសហរដ្ឋអាមេរិកបានកត់សម្គាល់ថារដ្ឋការរបស់លោក Biden កាលពីអតីតបានបោះពុម្ភផ្សាយនៃការលក់អាវុធនិងបានបញ្ជាក់ច្បាស់ថា ពួកគេនឹងរងនូវការដាក់ទណ្ឌកម្ម។ "យើងធ្លាប់បានព្រមានជាសាធារណៈថានឹងដាក់ទណ្ឌកម្មអំពីការលក់អាវុធនេះចំពោះអ្នកទាំងឡាយ" មន្ត្រីបាននិយាយ អៀរ៉ង់បាននិយាយកុហកអំពីរឿងនេះហើយការភូតកុហកនេះត្រូវបានគេចាប់បាន។ កាលពីថ្ងៃច័ន្ទច្រើងជាង១០គ្រឿងនៃដ្រូនអត្តឃាតបានវាយប្រហារទៅលើទីក្រុង Kyiv សម្លាន់មនុស្ស៤នាក់និងកំទេចសម្ភារៈអគ្គីសនីអស់ជាច្រើន។
អ្នកនយោបាយអាមេរិកបានចូលរួមអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើអៀរ៉ង់ក្នុងការលក់អាវុធនេះសមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក Adam Kinzinger បានសសេរក្នុង Twitter ថាលោក Biden ត្រូវតែនិយាយរឿងនេះឲ្យខ្លាំងៗអំពីរបបនៅក្នុងអៀរ៉ង់ ហើយនឹងស្នើរឲ្យមានការគាំទ្រចំពោះអ្នកតវ៉ានិងផ្តល់ប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន។ “មិត្តអ៊ុយក្រែនរបស់យើងបាននិយាយថាការប្រយុទ្ធក្នុងថ្ងៃនេះដោយសារដ្រូន ដែលផលិតនៅអៀរ៉ង់ដូច្នេះនៅក្នុងបរិបទនេះខ្ញុំគិតថាការដាក់ទណ្ឌកម្មភ្លាមៗទៅលើសកម្មភាពអស់ទាំងនេះគួរតែត្រូវអនុវត្តិន៍” Reinsalu នៅក្នុងកិច្ចសម្ភាសន៍នៅក្រៅកិច្ចប្រជុំសហគមន៍អឺរ៉ុបនៅ Luxembourg។