នៅក្នុងការបោះពុម្ភផ្សាយកាលពីថ្ងៃទី ១១ ខែតុលា ទស្សនាវដ្ដី Time Out បានថ្លែងថា ចំណាត់ថ្នាក់នេះបានមកពីការឆ្លើយតមស្ទង់មតិចំនួន ២០ ០០០ ពីអ្នកឆ្លើយសំណួរដែលបានជូនដំណឹងដល់ពួកគេអំពីរឿងល្អនិងរឿងមិនល្អអំពីតំបន់ជាយក្រុងដែលពួកគេបានរស់នៅរួមបញ្ចូលជាមួយនឹងជំនាញនៃបណ្តាញអ្នកនិពន្ធសកលរបស់ពួកគេ។ បន្ថែមពីនេះពួកគេក៏បាននិយាយថាភូមិវត្តបូព៌ដែលស្ថិតក្នុងខេត្តសៀមរាបបានជាប់ចំណាត់ថ្នាក់លេខ ៣ និងជាកន្លែងដែលមានវប្បធម៌រស់នៅល្អបំផុតនៅអាស៊ី។
គួរបញ្ជាក់ផងដែរថា វត្តបូព៌មានទីតាំងស្ថិតនៅឃុំសាលាកំរើកដែលនៅត្រើយខាងកើតទន្លេទល់មុខតំបន់ទេសរចណ៍ដ៏ល្បីដែលត្រូវបានគេគ្រប់គ្នាស្គាល់ថា Pubstreet និងផ្សាររាត្រី។
លើសពីនេះ Time Out ក៏បានពណ៌នាតំបន់ជាយក្រុងនេះថាជាកន្លែងដែលមានជនបរទេសបានមកលេងបារជាច្រើនដោយសារតែមានភោជនីយដ្ឋានខ្មែរដែលមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើម្ហួបរួមទាំងមានទេសភាពស្រស់ស្អាតនិងសណ្ឋាគារដ៏ឆើតឆាយថែមទៀតផង។ លើសពីនេះគេក៏បានបន្ថែមទៀតថា តាមពិតតំបន់មាត់ទន្លេសៀមរាបនេះជាតំបន់ដ៏ឡួយនិងពេញនិយមបំផុតនៅក្នុងទីក្រុងសៀមរាម។ ហេតុដូច្នេះពេលដែលអ្នកទៅលេងខេត្តសៀមរាបនិងទស្សនាប្រាសាទនានាដែលមានភាពល្បីល្បាញទាំងនោះ កំុភ្លេចទុកពេលវេលាខ្លះទៅលេងនិងទស្សនាវត្តបូព៌ផង។ អ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍លោក Top Sopheak មានប្រសាសន៏ថាអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ឲ្យល្អ និងជាយក្រុងដែលមានវត្តដ៏ស្អាតស្អំនិងសាលាបឋមសិក្សាគំរូថែមទៀតផង។