BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផែនការរបស់ចិនសំរាប់ការរីកចម្រើនខាងយោធាដោយសារកត្តាផ្ទៃក្នុងនិងសន្តិសុខនៃទឹកដីអ្នកជំនាញនិយាយ

ថ្ងៃចន្ទ, 17 ខែតុលា 2022 13:32  គុន ច័ន្ទរដ្ឋា

2022-10-17 13.29.36 (1) (1)

Singapore-

គំរោងផែនការរបស់ចិនសំរាប់ការរីកធំធាត់ក្នុងវិស័យយោធាត្រូវបានគូសបញ្ជាក់ដោយលោកប្រធានាធិបតី Xi Jingping កាលពីថ្ងៃអាទិត្យ ដែលវាមានមូលហេតុដោយសារកត្តាផ្ទៃក្នុង និងបញ្ហាសន្តិសុខនៃទឹកដី អ្នកជំនាញបាននិយាយ។ នៅក្នុងការបើកកិច្ចប្រជុំគណបក្សកុម្មុយនិស្តចិន (CCP) លោក Xi បាននិយាយថាប្រទេសនឹងពន្លឿននៅក្នុងការករសាងយោធាដែលមានលំដាប់ច្នាក់ពីភពលោកនិងពង្រឹងនូវសមត្ថភាពរបស់វាដើម្បីករសាងសមត្ថភាពក្នុងការរារាំងទប់ទល់ជាយុទ្ធសាស្ត្រ។ "យើងនឹងធ្វើការងារឲ្យបានឆាប់រហ័សដើម្បីធ្វើទំនើបកម្មនៃទ្រឹស្តីយោធា បុគ្គលិកនិងយុទ្ធោបករណ៍" លោក Xi បាននិយាយនៅក្នុងសុន្ទរកថាជិត២ម៉ោង។

“នេះគឺវាស្មើនឹងប្រតិកម្មចំពោះកត្តាផ្ទៃក្នុងដូចជាប្រវត្តិសាស្ត្រ និងដូចជាមនោសញ្ចេតនាជាតិនិយមដែលវាប្រសើរជាងអ្វីដែលអ្នកដឹងអំពីផ្នែកខ្លះនៃមហិច្ឆិតា”  លោកបណ្ឌិត Lance Gore ដែលមកពីសកលមហាវិទ្យាល័យជាតិនៃសឹង្ហបុរីនៃវិទ្យាស្ថាបអាស៊ីអគ្នេយ៍បានប្រាប់ CNA ក្នុងពេលនេះ។ “ជាទូទៅចិនបានរៀបចំការពារខ្លួនច្រើនជាងការវាយលុក ដែលជំរុញដោយសារតែមហិច្ឆិតានៃការកឿបសង្កត់របស់ពិភពលោក”។ ទង្វើររបស់ចិនបានលេចចេញមកនៅក្នុងគោលបំណងដើម្បីធ្វើឲ្យមានការរីកចម្រើនខ្លួនឯងនិងអំណាចដ៏ខ្លាំងក្លាមន្ត្រីជាន់ខ្ពស់ខាងស្រាវជ្រាវបាននិយាយ។

លោកបានបញ្ជាក់ថា "ក្រុមបស្ចឹមប្រទេសចង់កាត់ផ្តាច់ពីចិនដែលបង្ហាញពីរបៀបរបស់ Xi ក្នុងការគ្រប់គ្រងមិនត្រូវបានស្វាគមន៍និងអនុគ្រោះនោះទេ" ដែលស្ថានភាពដូចនេះដែលគេមិនអាចនឹកស្រមៃឃើញជាច្រើនឆ្នាំមកហើយ ក្នុងការផ្តល់តួរនាទីឲ្យចិននៅក្នុងពិភពលោក។ បណ្ឌិត Peter Ly អ្នកជំនាញឯកទេសខាងនយោបាយរបស់ចិននៅសកលមហាវិទ្យាល័យនៃក្រុង Houston  បាននិយាយថាយុទ្ធសាស្ត្រនៃនយោបាយការប្រទេសចិននៅក្នុងទស្សវត្យរ៍ចុងក្រោយនេះ គឺបានធ្វើការលួងលោមដើម្បីកាន់កាប់សមុទ្ទចិនខាងត្បូង ដែលប្រទេសនេះបានចាត់ទុកថាជាទឹកដីរបស់ខ្លួន។

“ជាមួគ្នាផងដែរ ចិនបានពង្រឹងយុទ្ធសាស្ត្រយោធារបស់ខ្លួនក្នុងករណីអំណាចបរទេសអាចនឹងជ្រៀតជ្រែកនៅក្នុងផ្ទៃក្នុងរបស់ចិនដូចជា ហុងកុង ក៏ដូចជាតៃវ៉ាន់” លោកសាស្ត្រាចារ្យនៃសមាគមនយោបាយប្រចាំអាស៊ីខាងកើតបានប្រាប់ CNA។ “ដូច្នេះ ការធ្វើទំនើបកម្មដែលជាមូលដ្ឋានសំរាប់ការពារនូវអ្វីដែលចិនហៅថាជាស្នូលនៃផលប្រយោជន៍ជាតិនិងផលប្រយោជន៍នៃបូរណភាពទឹកដី”។ ក្នុងការដែលទទួលបានជោគជ័យក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ជារឿងមួយសំខាន់ណាស់ ដើម្បីឲ្យដឹងដល់មនុស្សជំនាន់ក្រោយលោក Xi បាននិយាយនៅក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំបក្សកុម្មុយនិស្តដែលធ្វើឡើងរាល់៥ឆ្នាំម្តង។


ថ្ងៃចន្ទ, 17 ខែតុលា 2022 13:32  គុន ច័ន្ទរដ្ឋា