BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្ទៃមុខអប្សរាដែលរបេះ ត្រូវបានយកបិទភ្ជាប់ឡើងវិញហើយ

ថ្ងៃអាទិត្យ, 16 ខែតុលា 2022 14:07  BeeTube News

photo_2022-10-16_13-01-56

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងស្ថាប័នឥណ្ឌា កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានយកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាងមកបិទភ្ជាប់ឡើងវិញ ក្រោយស្ថានភាពថ្មមានសភាពស្ងួត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ផ្ទៃមុខអប្សរានៅចំណុចដើមត្រាងបានរបេះធ្លាក់ដោយមិនមានការបែកបាក់អ្វីទេ ដោយសារធ្លាក់ទើរនឹងឫសឈើ ហើយត្រូវបាននាំទៅរក្សាទុក។

លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទ តាព្រហ្មបានឲ្យដឹងថា ផ្ទៃមុខអប្សរាដែលបាត់នោះ ពុំមានអ្នកណាដាប់ ឬលួចយកនោះទេ។ លោករំឭកថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍បានប្រទះឃើញផ្ទៃមុខអប្សរា ដែលមានទីតាំងនៅជិតដើមត្រាង ដែលទេសចរចូលចិត្តផ្តិតរូបភាព ដោយសារមានឫសឈើធំតោងលើរោងទងប្រាសាទនោះរបេះចេញពីទីតាំងដើម។

លោក សោម ប៊ុនធឿន រំឭកទៀតថាក្រោយអ្នកជំនាញត្រួតពិនិត្យរួចឃើញថារូបខាងលើ គឺបានជ្រុះធ្លាក់ដោយសារអាយុកាលនិងធម្មជាតិពុំមែនជាសកម្មភាពរបស់មនុស្សលួចដាប់ឡើយ។

ចំណែកលោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅប្រាសាទតាព្រហ្ម លើកឡើងថាលោកស្រីបានទទួលព័ត៌មានពីករណីខាងលើពីក្រុមភ្នាក់ងារទេសចរណ៍ និងបានចុះទៅពិនិត្យជាមួយផ្នែកពាក់ព័ន្ធដូចជានគរបាលបេតិកភណ្ឌជាដើម។  តាមការវាយតម្លៃផ្ទៃមុខអប្សរានោះគឺរបេះមកដោយខ្លួនឯងដោយមានស្នាមប្រេះយូរហើយតែគេមើលមិនឃើញ។

លោកស្រីបន្ថែមថា តាមការសង្កេតផ្ទៃថ្មដែលជាប់ជញ្ជាំង គឺមានកូនឫសឈើដើមត្រាងចាក់ចូលហើយមានស្នាមប្រេះស្រាប់ផងនោះ ទើបឫសឈើបានផ្ទាត់រូបមុខអប្សរានោះឱ្យជ្រុះធ្លាក់។ យ៉ាងណាលោកស្រី នេត ស៊ីម៉ន បញ្ជាក់ថាជាសំណាងល្អផ្ទាំងមុខអប្សរាបានជ្រុះទើរឬសឈើមិនដូច្នោះទេ អាចឱ្យបែកដោយងាយ។

មន្រ្តីរូបនេះបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទៃមុខដែលជ្រុះនោះ ត្រូវបានរក្សាទុកនៅទីមានសុវត្ថិភាព និងរង់ចាំពេលវេលាអំណោយផលអាកាសធាតុល្អឡើងវិញ នោះ ក្រុមការងារភាគីឥណ្ឌា នឹងយកមកបិទឡើងវិញ៕ (មានជ័យ)

photo_2022-10-16_13-02-10

photo_2022-10-16_14-02-08


 

photo_2022-10-16_13-02-10-1

photo_2022-10-16_13-02-16-1


 

photo_2022-10-16_13-02-21-1

photo_2022-10-16_13-02-37-1


 


ថ្ងៃអាទិត្យ, 16 ខែតុលា 2022 14:07  BeeTube News