CNA-Beijing-
ចិនរក្សារសិទ្ធនឹងប្រើប្រាស់កម្លាំងលើរឿងតៃវ៉ាន់ដែលជាជម្រើសចុងក្រោយនៅក្នុងកាលៈទេសៈដែលបង្ខិតបង្ខំ តែទោះបីជាយ៉ាងណាការបង្រួបបង្រួមដោយសន្តិវិធីគឺជាជំរើសទី១ អ្នកនាំពាក្យគណបក្សកុម្មុយនិស្តបាននិយាយកាលពីថ្ងៃសៅរ៍។ ការបង្រួបបង្រួមចិននិងតៃវ៉ាន់វានឹងមានផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា រួមទាំងអ្នកស្នេហាជាតតៃវ៉ាន់, Sun yea បានប្រាប់សន្និសិទ្ធកាសែតក្នុងទីក្រុងប៉េកាំង។ លោកប្រធានាធិបតី Xi Jingping ត្រូវបានរៀបចំខ្លួនដើម្បីឈ្នះក្នុងអាណត្តិទី៣ ជាអគ្គលេខាធិការគណបក្សនៃគណបក្សគ្រប់គ្រងអំណាច ដែលជាការងារដែលមានអំណាចជាងគេនៅក្នុងប្រទេស។ ចិនបានអះអាងថា ដែនកោះនេះគឺជាផ្នែកមួយរបស់ចិនដែលមិនអាចបំបែកបាន ទោះនៅក្នុងតម្លៃណាក៏ដោយ។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ Thai zing-Wen បានបញ្ជាក់ថានឹងពង្រឹងកម្លាំងប្រយុទ្ធនៃដែនកោះ នៅក្រោមការដែលមានការកើនឡើងនូវសម្ពាធយោធានិងនយោបាយពីទីក្រុងប៉េកាំង ជាពិសេសបន្ទាប់ពីចិនបានធ្វើសមយុទ្ធនៅក្នុងដើមខែមិថុនា បន្ទាប់ពីទស្សបកិច្ចមកកាន់ទីក្រុងតៃប៉ិដោយលោកស្រីប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi។ បើយោលទៅតាមសុន្ទរកថាដោយផ្ទាល់របស់លោកស្រីនៅក្នុងបុណ្យជាតិកាលពីថ្ងៃច័ន្ទ ដែលបានពីពណ៌នា ទៅកាន់Reuters តាមរយៈប្រភពនៃមាតិការរឿង។ Tsai នឹងនិយាយអំពីការបង្កើននូវការពង្រីកវិស័យការពារជាតិ អំណាចប្រយុទ្ធ និងការបង្រួបបង្រួមវិន័យនិងសីលធម៌របស់ប្រជាពលរដ្ឋ។
ចិនបានប្រកែកមិនព្រមនិយាយជាមួយ Tsai នៅពេលដែលលោកស្រីបានជាប់ឆ្នោតឡើងវិញភ្លូកទឹកភ្លូកដី នៅក្នុងឆ្នាំ២០២០ ក្នុងការដែលសន្យាមួយដែលថានឹងក្រោកឈរប្រឆាំងជាមួយនឹងក្រុងប៉េកាំង ដោយជឿថាលោកស្រីជាអ្នកបំបែករដ្ឋនិយម។ Tsai បានផ្តល់ឡើងវិញជាថ្មីម្តងទៀតនៅការជជែកគ្នាដោយឈរនៅលើមូលដ្ឋានស្មើភាពនិងគោរពគ្នាទៅវិញទៅមក។ លោកស្រីបានពង្រឹងនូវសមត្ថភាពជាប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់រដ្ឋបាលរបស់លោកស្រីដើម្បីមានសមត្ថភាពទប់ទល់ជាមួយនឹងចិន។ ប៉ុន្តែលោកស្រីបាននិយាថាសង្រ្គាមជាមួយចិននិងតៃវ៉ាន់ពុំមែនជាជំរើសទេ។
ខណៈដែលគណបក្សកុម្មុយនិស្តចិនបានឺងកំពុងរៀបចំនូវព្រឹត្តិការណ៍នៃរបៀបវារៈនយោបាយរបស់ខ្លួន គណប្រតិភូចំនួន ២,៣០០ នាក់ដែលមកពីទូទាំងប្រទេស បានមកជួបជុំគ្នានៅក្នុងវិមាន Great Hall នាទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យសម្រាប់កិច្ចប្រជុំសភាដែលមានរយៈពេលមួយសប្តាហ៍ពេញ ដើម្បីតែងតាំងមេដឹកនាំកំពូលនៃគណបក្សកុម្មយនិស្តចិន ដោយបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួននិងអនុមត្តិទិសដៅនយោបាយសម្រាប់៥ឆ្នាំក្រោយទៀត។មហាសន្និបាតសភាឆ្នាំនេះ គឺជាលើកទី២០ចាប់តាំងពីគណបក្សបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ដែលជារឿងពិសេសនិងសំខាន់ប្រធានាធិបតីចិន Xi Jingping ត្រូវបានគេរំពឹងថានឹងតោងអំណាចដែលពុំដែលមានពីមុនមកក្នុងអាណត្តិទី៣។