News Society-
ពលរដ្ឋនៅទីក្រុងមូស្គូ Vyacheslav Donchenko និង Ivan (ឈ្មោះពិតមិនត្រូវបានបញ្ចេញ) បានក្លាយទៅជាជនជាតិរុស្សីលើកដំបូងដែលបានសុំសិទ្ធជ្រកកោណនៅក្នុងប្រទេសស្វីសដើម្បីគេចចេញពីកំណែនកងទ័ពរដ្ឋអាជ្ញា Vadim Drozdov បានប្រាប់អ្នកយកព័ត៌មាន Novato Gazera អឺរ៉ុប។ បើយោលទៅតាមលោក អ្នកទាំង២បានធ្វើទំនាក់ទំនងជាមួយលោកដើម្បីពិភាក្សារពីការងារនេះ។ Donchenko ចង់គេចចេញពីកំណែនកងទ័ពក្នុងហេតុផលនយោបាយ។ បុរសក្មេងរូបនេះបានកើតនៅក្នុងទីក្រុង Lviv ឪពុករបស់គេគឺជាជនជាតិអ៊ុយក្រែនហើយបានច្បាំងប្រឆាំងនឹងការកាន់កាប់ទឹកដីរបស់រុស្សីដើម្បីយកត្រឡប់មកវិញចាប់តាំងពីឆ្នាំ២០១៤។
Donchenko បានចូលរួមក្នុងការប្រឆាំងក្នុងការជួបជុំប្រឆាំងនឹងសង្រ្គាមជាច្រើនដងចាប់តាំងពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែនចាប់ដើមដំបូង។ នៅចុងខែកញ្ញា បុរសរូបនេះបានសម្រេចចាកចេញពីរុស្សី ជាដំបូង លោកបានទៅដល់ទីក្រុង Helsinki ដោយប្រើលិខិតឆ្លងដែន Schengen បន្ទាប់មកទៀតគេក៏បានទៅដល់ Zurich នៅទីនោះបុរសរូបនេះបានដាក់ពាក្យទៅកាន់សេវាកម្មអន្តោប្រវេសន្ត៍ដើម្បីសុំសិទ្ធជ្រកកោណ។ Donchenko និយាថាខ្លួនមិនដែលបំរើការងារនៅក្នុងកងទ័ពទេ លោកមានសញ្ញាប័ត្រវិស្វករសំណង់ ។
Ivan គឺជានិស្សិតដែលចេញពីវិទ្យាស្ថានបច្ចេកវិទ្យា Schaffausen ដែលជាមហាវិទ្យាល័យស្វីស។ ទិដ្ឋាការរបស់លោកនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៩ខែកញ្ញា។ ក្នុងការវិលត្រឡប់មកកាន់រុស្សីវិញ រូបលោកអាចនឹងត្រូវជាប់កំណែនកងទ័ព។ ដើម្បីជៀសវាងពីបញ្ហានេះ លោកបានដាក់ពាក្យទៅកាន់ក្រសួងអន្តោរប្រវេសន្ត៍នៅ Zurich ដើម្បីសុំសិទ្ធជ្រកកោណ។ " ខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ និងវប្បធម៌របស់វា ប៉ុន្តែសេចក្តីសម្រេចរបស់ Putin ក្នុងការធ្វើកំណែនកងទ័ពធ្វើឲ្យជំនឿធ្លាក់ដល់សូន្យ ប្រទេសស្វីសគឺជាប្រទេសដែលខ្ញុំមានអារម្មណ៍ថាមានសវត្តិភាព" ។
បើវិនិច្ឆ័យទៅលើអ្វីដែលកំពុងតែកើតមានក្នុងអម្លុងសង្រ្គាមនៅក្នុងអ៊ុយក្រែន វានឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនោះទេ Ivan បានពន្យល់សេចក្តីសម្រេចចិត្តរបស់គេ។ ក្រុមមេធាវីបានចង្អុលបង្ហាញថា ក្នុងការដែលបដិសេធនូវកាតព្វកិច្ចយោធាត្រូវបានទទួលស្គាលថាវាជាជំនឿនយោបាយមួយ។ បើសិនជាមនុស្សម្នាក់ត្រូវបានគេធ្វើទុក្ខបុកម្នេញចំពោះជំនឿនយោបាយរបស់ខ្លួន ពួកគេនឹងត្រូវបានពិចាណារថាជានភៀសខ្លួន បើយោលទៅតាមមាត្រា១A នៃសិទ្ធសញ្ញានៃទីក្រុងហ្សឺណែវក្នុងឆ្នាំ១៩៥១ ហើយអាចសុំសីទ្ធជ្រកកោណបាន។