BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសថ្មីបានព្រមានថាពន្ធដារខ្លះអាចនឹងកើនឡើងក្នុងសញ្ញានៃការវិលត្រឡប់ថ្មី

ថ្ងៃសៅរ៍, 15 ខែតុលា 2022 15:52  គុន ច័ន្ទរដ្ឋា

photo_2022-10-15_15-42-58 (1)

Reuters-

រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសថ្មី Jemmy Hunt  បាននិយាយកាលពីថ្ងៃសៅរ៍ថាពន្ធដារខ្លះនឹងត្រូវតម្លើង ដែលជាសញ្ញាថាវានឹងគ្រោតគ្រាតម្តងទៀតនៃនយោបាយត្រឡប់ក្រោយរបស់លោកស្រីនាយករដ្ឋមន្ត្រី Liz Truss ដែលខិតខំប្រឹងប្រយុទ្ធដើម្បីសង្រ្គោះនូវភាពជាអ្នកដឹកនាំរបស់លោកស្រីដែលទើបតែចូលកាន់តំណែងបានជាងមួយខែ។ នៅក្នុងការប៉ុនប៉ងដើម្បីធ្វើឲ្យទីផ្សារហិរញ្ញវត្ថុស្កប់ចិត្ត ដែលមានភាពវឹកវរអស់រយៈពេល៣សប្តាហ៍មកហើយនោះ Truss បានដកលោក Kwai Kwarteng ដែលជាអធិការបតីរបស់លោកស្រីកាលពីថ្ងៃសុក្រ និងបានដកចេញផ្នែកខ្លះនៃកញ្ចប់សេដ្ឋកិច្ចដ៏ចម្រូងចម្រាស់របស់ពួកគេ។

នៅក្នុងសន្និសិទកាសែតដ៏ខ្លឺនិងប្រញ៉ាប់ប្រញ៉ាល់បន្ទាប់ពីបានបណ្តេញរូបលោក Kwanteng ចេញពីតំណែង Truss បាននិយាយថាអត្រាពន្ធសាជីវកម្ម នឹងកើនឡើង ដោយបានបោះចោលនូវផែនការរបស់លោកស្រីដើម្បីរក្សារទុកក្នុងកំរិតបច្ចុប្បន្ន និងការចំណាយរបស់រដ្ឋាភិបាលនឹងកើនឡើងបន្តិចជាងគំរោងពីមុន។ "យើងនឹងមានសេចក្តីសម្រេចដ៏ពិបាកខ្លះជាមុន” លោក Hunt បានប្រាប់អ្នកយកព័ត៌មាន។ “រឿងដែលប្រជាពលរដ្ឋចង់បាន ទីផ្សារចង់បាន ប្រទេសជាតិត្រូវការក្នុងពេលនេះគឺស្ថិរភាព" Hunt បាននិយាយ “គ្មានអធិការបតីណាអាចត្រួតត្រាទីផ្សារបានទេ។ ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺបង្ហាញថាយើងអាចចំណាយសំរាប់ពន្ធដាររបស់យើងនិងផែនការចំណាយដែលថានឹងពិបាកក្នុងការសម្រេចចិត្តទាំងការចំណាយនិងពន្ធដារ។

Hunt នឹងប្រកាសនូវផែនការថវិការក្នុងរយះពេល មធ្យមនៅថ្ងៃទី៣១ខែតុលា ដែលជាការសាកល្បងគន្លឹះនៃភាពដែលអាចធ្វើទៅបានដើម្បីបង្ហាញអ្នកវិនិយោគថាអាចផ្វើឲ្យមានឡើងវិញនួវជំនឿនៃនយោបាយសេដ្ឋកិច្ច។  លោកបាននិយាយថាការចំណាយនឹងមិនឡើងច្រើនដូចប្រជាពលរដ្ឋចង់បាននោះទេ ហើយក្រសួងរបស់រដ្ឋាភិបាលនឹងត្រូវស្វែងរកភាពគ្រប់គ្រាន់បន្ថែមទៀតជាងអ្វីដែលគេបានគ្រោងទុក។ "ពន្ធដារខ្លះនឹងមិនត្រូវបានកាត់ឲ្យបានឆាប់រហ័សដូចប្រជាពលរដ្ឋចង់បាននោះទេ ហើយពន្ធខ្លះនឹងត្រូវតម្លើងដូច្នេះវាជារឿងមួយពិបាកខ្លាំងណាស់” លោកនិយាយ។ Hunt និយាយថា លោកបានព្រមព្រៀងជាមួយវិធីសាស្ត្រជាមូលដ្ឋានរបស់ Truss ដើម្បីស្វែងរកការរីករាលដាលនៃការលូតលាស់នៃសេដ្ឋកិច្ច ប៉ុន្តែរបៀបដែលលោកស្រីនិង Kwanteng បានធ្វើវាមិនដំណើរការ។

“វាមានកំហុសខ្លះ វាជាកំហុស នៅពេលដែលយើងត្រូបានបានស្នើរសុំឲ្យធ្វើសេវក្តីសម្រេចចិត្តមួយដ៏ពិបាកលើរឿងកាត់អត្រាពន្ធនិងការចំណាយដែលត្រូវបង់ដោយអ្នកមាន” លោកនិយាយ។ វាជាកំហុសក្នុងការដែលយើងធ្វើទាំងងងិតងងុល ដោយធ្វើរឿងទាំងនេះដោយមិនបានផ្តល់ឲ្យពលរដ្ឋនូវទំនុកចិត្តនិងការទទួលខុសត្រូវរបស់ការិយាល័យថវិការ ដោយនិយាយចំនួនសរុបត្រូវបានកើនឡើង។ លោកស្រីនាយករដ្ឋមន្ត្រីមានទំនុកចិត្តបញ្ហានេះហេតុដូច្នេះបានជាខ្ញុំ មានវត្តមាននៅទីនេះ។ Truss នឹងចំណាយពេលនៅចុងសប្តាហ៍ដើម្បីបង្ហាញនូវការគាំទ្រនៅក្នុងគណបក្សអភិរក្សនិយម ដែលកាសែតបានដកស្រង់សម្តីសមាជិកសភាដែលបានចោទសួរពីសមត្ថភាពលោកស្រីនៅក្នុងការរក្សាមុខតំណែងជានាយករដ្ឋមន្ត្រី៕


ថ្ងៃសៅរ៍, 15 ខែតុលា 2022 15:52  គុន ច័ន្ទរដ្ឋា